Image

ភរិយាខ្ញុំបានប្រាប់ខ្ញុំថាមានញាតិមិត្តយល់សប្តិឃើញថាបងប្រុសរបស់ខ្ញុំធ្វើដំណើរ ទៅអាមេរិកជាមួយខ្ញុំដើម្បីការពារខ្ញុំនៅ ទីនោះ

នេះជាអបិយជំនឿតែខ្ញុំដូចជាជឿព្រោះខ្ញុំក៏យល់សប្តិឃើញបងប្រុសខ្ញុំរហូត៣យប់ក្នុងចំណោម៤យប់។ យប់ថ្ងៃ១១និងយប់ថ្ងៃ១២នៅម៉ោង២ភ្លឺដូចគ្នាខ្ញុំយល់សប្តិឃើញបងប្រុសខ្ញុំដោយស្លៀកពាក់ខោអាវធំយ៉ាងស្អាតដើរមកពិនិត្យក្នុងបន្ទប់ខ្ញុំហើយប្រាប់ខ្ញុំថា(សែនឯងហត់ណាស់ខិតខំសម្រាកឱយបានច្រើន)។ ខ្ញុំភ្ញាក់ឡើងក្រឡេករកមើលគាត់មិនឃើញខ្ញុំស្រក់ទឹកភ្នែកនិងខំសម្រាកទៅវិញក្រែងបានឃើញគាត់មកវិញតែសម្រាកមិនលក់សោះរហូតម៉ោងប្រហែល៥ភ្លឺទើបសម្រាកលក់ទៅវិញ។ ព្រឹកម៉ោង៥ថ្ងៃទី១៤ខ្ញុំយល់សប្តិឃើញបងប្រុសខ្ញុំម្តងទៀតហើយម្តងនេះឃើញគាត់ពាក់ចិញ្ចៀនពេជ្រនៅដៃខាងឆ្វេងនិងដៃឆ្វេងនេះហើយដែលគាត់មកទាញភួុយដាស់ខ្ញុំឱយភ្ញាក់ពីដេកដោយនិយាយថា(សែនក្រោកឡើងទៅស្រុកយើងវិញម៉ោង៨ចេញពីអូតែល)។ពេលខ្ញុំដឹងខ្លួនខ្ញុំគិតថាបងខ្ញុំពិតជានៅអាលោះអាល័យមកលើរូបខ្ញុំឬមកពីខ្ញុំគិតដល់គាត់ច្រើនពេកទើបធ្វើឱយខ្ញុំយល់សប្តិឃើញគាត់ញឹកញាប់បែបនេះ។ បងប្អូនយើងពិតមែនតែនៅស្ថានខុសគ្នាតែយើងនៅជាមួយគ្នាជានិច្ច៕

អត្ថបទ​ពាក់ព័ន្ធ៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញអបអស...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្ល...
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភ...
កូនប្រុសទោះកូនក្រទ្រព្យសម្បត្ត...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបស...