Image

ប្រធានាធិបតីសហអាមេរិក ចូ បៃដិន(Joe Biden)តែម្តងដែលនិយាយមកកាន់ខ្ញុំថា(សូមចូលរួមរណទុក្ខ ចំពោះបងប្រុសរបស់ឯកឧត្តម)

បងប្រុសបន្ទាប់ពីបងចែកឋានដោយមិន បានលាឬផ្តាំផ្ញើប្រពន្ធកូន ចៅនិងបងប្អូនញាតិមិត្តក៏ដោយចុះ តែមរណភាពរបស់បងត្រូវបានព្រះមហាក្សត្រនិងព្រះមាតាជាតិព្រះប្រទានព្រះរាជសាររំលែកទុក្ខ។

ព្រះមហាក្សត្រជាទីសក្ការៈបានប្រោសប្រទានគោរម្យងារជូនបងជាសម្តេចថែមទៀតផង។ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិព្រមទាំងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងគ្រប់ជាន់ថ្នាក់បានផ្ញើសាររំលែកទុក្ខនិងចូលរួមគោរពវិញាណក្ខន្ធ ក៏ដូចជាចូលរួមបុណ្យសពបង។ ព្រះសង្ឃនិងប្រជាជនក៏បង្ហាញសមាណចិត្តអាណិតស្រឡាញ់បងនិងក្រុមគ្រួសារ។ ពេលប្អូនមកកាន់សហរដ្ឋអាមេរិកដើម្បី ចូលរួមប្រជុំអាស៊ាន-អាមេរិកថ្នាក់ដឹកនាំអាស៊ានចូលរួមមរណទុក្ខជាថ្មីម្តងទៀតបន្ទាប់ពីបញ្ជូនសារលិខិតរំលែទុក្ខលើកមុន។ ពេលជំនួបរវាងថ្នាក់ដឹកនាំអាស៊ានជាមួយថ្នាក់ដឹកនាំធុរកិច្ចអាមេរិកអ្នកសម្របសម្រួលកម្មវិធីឆ្លៀតសំដែងនូវមរណទុក្ខក្នុងអង្គប្រជុំផ្លូវការ។ទៅលើសពីនេះអ្វីដែលខ្ញុំភ្ញាក់ផ្អើលនិងរំភើបនោះប្រធានាធិបតីសហអាមេរិកចូ បៃដិន(Joe Biden)តែម្តងដែលនិយាយមកកាន់ខ្ញុំថា(សូមចូលរួមរណទុក្ខចំពោះបងប្រុសរបស់ឯកឧត្តម)។ នេះជាពាក្សដែលគាត់និយាយមុនគេបន្ទាប់ពីគាត់អានសុន្ទរកថាក្នុងនាមប្រធានាធិបតីអាមេរិក ឯខ្ញុំអានសុន្ទរកថាក្នុងនាមជាប្រធានអាស៊ាននិងប្រធានាធិបតីឥណ្ឌូនេសុីអានសុន្ទរកថាក្នុងនាមប្រទេសសម្របសម្រួលអាស៊ាន-អាមេរិក។គាត់ជាមនុស្សពោពេញដោយមនោសញ្ចេតនាគួរគោរពដោយសារគាត់ធ្លាប់បាត់បង់កូនប្រពន្ធនិងបងប្អូនដែរដូចនេះគាត់យល់ពីអារម្មណ៍សោកសៅរបស់ខ្ញុំនៅពេលនេះ ហើយដែលគាត់បាននិយាយរឿងទាំងនេះមកកាន់ខ្ញុំ។ខាងភាគីសហរដ្ឋអាមេរិកដែលបានបញ្ចេញយោបល់សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ខ្ញុំមកសហរដ្ឋអាមេរិកដើម្បីរួមចំណែកសម្រាប់ការសម្រេចបានលទ្ធផលនៃការប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។ សូមវិញាណក្ខន្ធបងប្រុសទៅឱយបាន

ស្ងប់ចុះ៕

អត្ថបទ​ពាក់ព័ន្ធ៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកន...
ភរិយាខ្ញុំបានប្រាប់ខ្ញុំថាមានញ...
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភ...
សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេ...