Image

អភិបាលខេត្តត្បូងឃ្មុំ នាំយកថវិកាជាង៣០លានរៀល ទៅប្រគល់ជូនសពមន្ត្រីយោធា ដែលស្លាប់ដោយសារអ្នកជំងឺកូវីដ១៩ញៀនថ្នាំវាយ នាអំឡុងពេលបំពេញការងារយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តអញ្ជើញគោរពវិញ្ញាណក្ខន្ធសពមន្ត្រីយោធា ដែលស្លាប់ដោយសារអ្នកជំងឺកូវីដ១៩ញៀនថ្នាំវាយ នាអំឡុងពេលបំពេញការងារយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ។

ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត បានបានសម្តែងនូវការសោកស្តាយ និងបាននាំយកថវិការដ្ឋបាលខេត្ត រួមមានថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព និងក្រុង-ស្រុក សរុបចំនួន ១៥,៥៦០,០០០រៀល ក្នុងនោះថវិកាឯកឧត្តមបណ្ឌិតផ្ទាល់ ២លានរៀល ទៅប្រគល់ជូនក្រុមគ្រួសារនៃសព ក៍ដូចជានាំយកថវិកាមួយចំនួនទៀតទៅប្រគល់ជូនរួមមាន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ១០លានរៀល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចំនួន០៣លានរៀល ឯកឧត្តម វង សូត ចំនួន១លានរៀល ស្នងការនគរបាលខេត្ត ២លាន៦៧ម៉ឺនរៀល តំបន់ប្រតិបត្តិការសឹករកខេត្ត ២លានរៀល ក៍ដូចជាសាខាកាកបាទក្រហមខេត្ត ថវិកាចំនួន០២លានរៀល ព្រមទាំងអង្ករ១០០គីឡូ មី៤កេស ទឹកសុទ្ធ៣កេស ទឹកផ្លែឈើ២កេស ត្រីខ ២យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវវ១យួរ ប្រេងឆា២ដប។

តមកឯកឧត្តមបណ្ឌិត រួមទាំងប្រតិភូ បានបន្តចុះទៅពិនិត្យទៅតាំងចត្តាឡីស័កនៅស្រុកពញាក្រែក ដោយបានឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យចំនួន ២,៥០០,០០០រៀល និងកងកម្លាំងចំនួន១៥នាក់ ដែលចុះអន្តរាគមន៍ចាប់ជនល្មើសដែលបានសម្លាប់យោធា ដែលប៉ះពាល់ផ្ទាល់ត្រូវបានជាប់ធ្វើចត្តាឡីស័ក នូវថវិកាចំនួន ៦,៥០០,០០០រៀលផងដែរ។

សូមជម្រាបថា៖ កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ មានករណីបុរសអ្នកជំងឺកូវីដ-១៩ ជាជនញៀនថ្នាំម្នាក់ បានធ្វើសកម្មភាពវាយអ្នកយាមជាយោធាម្នាក់បណ្តាលឱ្យស្លាប់ ដើម្បីរត់ចេញពីមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក។

ជនសង្ស័យដែលញៀនថ្នាំនោះមានឈ្មោះ មឿន ម៉ឺន អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិក្រពើសារ ឃុំដំរិល ស្រុកអូររាំងឪ ត្រូវបានចាប់ខ្លួនក្រោយធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ។

ចំណែកបុរសជាយោធា និងជាជនរងគ្រោះឈ្មោះ មាន វ៉ៃ អាយុ២៩ឆ្នាំ នៅភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក ជាមន្រ្តីយោធាផ្នែកសឹករងស្រុកពញាក្រែក ត្រូវបានអង្គភាពបញ្ជូនទៅយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក។

ក្នុងហេតុការណ៍នោះ ជនសង្ស័យបានប្រើដំបង និងចបកាប់វាយចំសៀតផ្កា របស់ជនរងគ្រោះកំពុងអង្គុយយាមម្នាក់ឯងរហូតស្លាប់ ដោយសារអំណាចនៃថ្នាំញៀន ខណៈអ្នកយាមដទៃកំពុងនៅហូបបាយ។

ក្រោយកើតហេតុ ឃាតករ ត្រូវបានបញ្ជូនទៅដាក់ក្នុងបន្ទប់ព្យាបាលអ្នកទោស ក្នុងមន្ទីរពេទ្យ រីឯសាកសពជនរងគ្រោះ បានយកទៅបូជានៅវត្តសមាធិ ក្នុងស្រុកពញាក្រែក ៕

May be an image of one or more people, people sitting and people standingMay be an image of one or more people and people standingMay be an image of 1 person and standingMay be an image of 1 person, standing and outdoorsMay be an image of one or more people and people standingMay be an image of one or more people and people standingMay be an image of 1 person, standing, tree and outdoorsMay be an image of 1 person and standingMay be an image of military uniformMay be an image of one or more people and people standing

អត្ថបទ​ពាក់ព័ន្ធ៖

គណៈប្រតិភូសភាកម្ពុជាបន្តចូលរួម...
រដ្ឋបាលរាជធានីភំ្នពេញបានបើកកិច...
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី...
ឯកឧត្តម ប្រាក់ ចំរើន បានអញ្ជើញ...
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន រួមជាម...