Image

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន រួមជាមួយថ្នាក់ដឹកនាំ អាជ្ញាធរ ក្រុងប៉ោយប៉ែត អញ្ជើញ ចុះពិនិត្យ ក្រុមការងារអភិវឌ្ឍន៍ របស់រដ្ឋបាលក្រុងប៉ោយប៉ែត ដែលកំពុងនាំយកគ្រឿងចក្រ ត្រាក់ទ័រ កាយដី ដេីម្បីស្ថាបនាសួនច្បា លម្អក្រុង

ក្រុងប៉ោយប៉ែត ៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១ រោច ខែជេស្ឋ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម ប៉ាន់ ខែមប៊ុនថន នាយករងខុដ្ឋកាល័យសម្តេចតេជោ រួមដំណើរដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខត្តបន្ទាយមានជ័យ • លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និង លោក យ៉ាង គីមហ៊ុយ ពាណិជ្ជករក្រុងប៉ោយប៉ែត បានអញ្ជើញ ចុះ ពិនិត្យក្រុមការងារអភិវឌ្ឍន៍ របស់រដ្ឋបាលក្រុងប៉ោយប៉ែតដែលកំពុងយកគ្រឿងចក្រត្រាសសេ បាតដីដេីម្បីស្ថាបនាសួនផ្កា ចំណុច មុខសាលារៀនចិន ជាប់ផ្លូវជាតិលេខ៥ ក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សូមរម្លឹកថា ទីតាំងដីម្ដុំនោះ ជាដីចំណីផ្លូវរថយន្តភ្លើង និងចំណីផ្លូវជាតិលេខ៥ ( ជាដីរបស់រដ្ឋ ) ដែលត្រូវបងប្អូន ប្រជាពលរដ្ឋ សាងសង់លំនៅដ្ឋានមិនសមរម្យ រស់នៅបណ្ដោះអាសន្ន ។

ប៉ុន្តែក្រោយមក អាជ្ញាធរក្រុងប៉ោយប៉ែត ក្រោមការដឹកនាំ និងសម្របសម្រួលផ្ទាល់ពី ឯកឧត្ដម ប៉ាន់ ខែមប៊ុនថន នាយករងខុដ្ឋកាល័យសម្តេចតេជោ និង លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែតនិងលោកយ៉អ គីមហ៊ុយ រួមជាមួយ មន្ត្រីជំនាញ ពាក់ព័ន្ធ ប្រជាពលរដ្ឋ ព្រមទទួលយក ការដោះស្រាយ ក្រុមការងារ អាជ្ញាធរ ក៏បន្ថែម ជូន ដីស្របច្បាប់មួយកន្លែងទៀត រស់នៅក្នុងចំណុចអភិវឌ្ឍភូមិបឹងជង្រុកតេជោឈ្នះឈ្នះ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលកំពុងអភិវឌ្ឍក្រោយពេលដោះស្រាយបញ្ចប់វិវាទដ៏រ៉ាំរ៉ៃតាម តាមគោលនយោបាយ ឈ្នះឈ្នះ ។

បើយោងតាម ព័ត៌មានបឋម ពីក្រុមការងារ បាន ប្រាប់អង្គភាព សារព័ត៌មាន វីរៈ ជាតិ យើងឱ្យដឹងថា លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលក្រុង និងពិនិត្យលទ្ធភាព រៀបចំ លម្អ សួន ខាងលើ ដោយ មាន បង់អង្គុយលេង មានទីធ្លា ហាត កីឡា ជាដើម ។

នៅក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួម ពី លោក កែវ ដារ៉ារស្មី អភិបាលរង • លោក ខាត ធា នាយករងរដ្ឋបាលក្រុង • លោក អ៊ុយ ច័ន្ទរិទ្ធ សមាជិកអចិន្រៃយ៍គណបក្សក្រុង និងជាប្រធានក្រុមការងារយុវជនក្រុងប៉ោយប៉ែត • លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត • លោក ម៉ក់ រតនា អនុប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈក្រុង ក្រុមការងារអាជ្ញាធរមូលដ្ឋានមួយចំនួន ផងដែរ ៕

May be an image of one or more people, people standing and outdoorsMay be an image of one or more people, people standing, people sitting and outdoorsMay be an image of one or more people, people standing and outdoorsMay be an image of one or more people, people standing, people sitting and outdoorsMay be an image of outdoors

អត្ថបទ​ពាក់ព័ន្ធ៖

គណៈប្រតិភូសភាកម្ពុជាបន្តចូលរួម...
អភិបាលខេត្តត្បូងឃ្មុំ នាំយកថវិ...
រដ្ឋបាលរាជធានីភំ្នពេញបានបើកកិច...
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី...
ឯកឧត្តម ប្រាក់ ចំរើន បានអញ្ជើញ...