Image

ឯកឧត្តមហ៊ុន ម៉ាណែតបានផ្តល់ឧបករណ៍តេស្តរហ័សកូវីដ -១៩ ចំនួន ២៥០០ អាវពេទ្យ៥០០០អាវ មួកពេទ្យ៥០០០មួក ម៉ាស៥ម៉ឺន និងមី ១០០កេស ដល់ខេត្តកំពង់ចាម

នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានចាត់តាំងតំណាងគឺ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយក ឧបករណ៍តេស្តរហ័ស កូវីដ -១៩ ចំនួន ២៥០០ អាវពេទ្យ ៥០០០អាវ មួក ពេទ្យ ៥០០០មួក ម៉ាស ៥ម៉ឺន និងមីចំនួន ១០០កេស ប្រគល់ជូន គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុង យុទ្ធនាការនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ ឆ្លងរាតត្បាតដ៏កាចសាហាវនេះ ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២១ នេះ ខេត្តកំពង់ចាម បានរកឃើញ ករណីវិជ្ជមានកូវីដ-១៩ ចំនួន៣៥នាក់ ធ្វើឲ្យ តួរលេខ កើនឡើងដល់៧៥៤នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាលនៅវិទ្យាល័យព្រះសីហនុ ចំនួន ៦០១នាក់។

ចំនែកអ្នកដែលប៉ះពាល់ដោយផ្ទាល់ ចំនួន៣០២៧នាក់ កំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក៕

May be an image of one or more people and people standingMay be an image of one or more people, people standing and indoorMay be an image of one or more people, people standing and indoorMay be an image of one or more people and people standingMay be an image of one or more people, people standing and people sitting

អត្ថបទ​ពាក់ព័ន្ធ៖

គណៈប្រតិភូសភាកម្ពុជាបន្តចូលរួម...
អភិបាលខេត្តត្បូងឃ្មុំ នាំយកថវិ...
រដ្ឋបាលរាជធានីភំ្នពេញបានបើកកិច...
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី...
ឯកឧត្តម ប្រាក់ ចំរើន បានអញ្ជើញ...