Image

.ឯកឧត្តម សុក ផេង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមគេហដ្ឋាន

ខេត្តកំពង់ចាម៖ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម សុក ផេង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំល្វាលើ ឯកឧត្តម សៀវ សុភក្ត្រ័ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំល្វាលើ លោក ខ្លូត ចិន្តា អភិបាលស្រុកចំការលើ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ អមដំណើរដោយថ្នាក់ដឹកនាំស្រុក ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះ សំណាលសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងគ្រឿង ឧបភោគបរិភោគ ដែលជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ ទៅចែកជូនប្រជាពលរដ្ឋចំនួន ៦៤គ្រួសារ ក្នុងឃុំល្វាលើ ស្រុកចំការលើ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមគេហដ្ឋាន បន្ទាប់ពីពួកគាត់បានជួបដោយប្រយោលជាមួយអ្នកមានវិជ្ជមានកូវិដ-១៩ និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម សុក ផេង បានមានប្រសាសន៍ឱ្យដឹងថា៖ បច្ចុប្បន្នរដ្ឋបាលឃុំ បានរៀបចំមណ្ឌលចត្តាឡីស័កជាច្រើនកន្លែង សម្រាប់បងប្អូនពលករដែលវិលត្រលប់មកពីក្រៅប្រទេស ដោយឡែកបងប្អូនដែលទើបវិលត្រលប់មកពីបណ្តារាជធានីខេត្តនានា ត្រូវធ្វើចត្តាឡីស័កនៅ តាមគេហដ្ឋានចំនួន ១៤ថ្ងៃសិន ក្រោមការតាមដានរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំ និងវិធានរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។ ដោយឡែកដូចក្នុងករណីនេះ បងប្អូនប្រជាពលរដ្ឋ ចំនួន ៦៤គ្រួសារ បានជួបដោយប្រយោលជាមួយអ្នកវិជ្ជមានកូវិដ-១៩ ដូចច្នេះបងប្អូនក៏ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃផងដែរ ។

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់លើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំ ដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងគេងក្នុងមុងជានិច្ច ដើម្បីចៀសវាងការកើតមានជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ដែលយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ ការពារការឆ្លងរីករាលដាល នៃជំងឺនេះនៅក្នុងសហគមន៍ ដោយអនុវត្តន៍ ៣កុំ និង ៣ការពារ ហើយបើមានបញ្ហាសុខភាព សូមប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យនៅជិតបំផុត ដើម្បីទទួល បានការព្យាបាលទាន់ពេលវេលា។

សូមបញ្ជាក់ថា៖ នៅក្នុងឱកាស ឯកឧត្តម និងក្រុមការងារ បានឧបត្ថម្ភថវិកា និងគ្រឿង ឧបភោគបរិភោគ ដែលជា អំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើ ចត្តាឡីស័កនៅតាមផ្ទះ ចំនួន ៦៤គ្រួសារ ក្នុងឃុំល្វាលើ ស្រុកចំការល ដោយក្នុង១គ្រួសារទទួលបាន អង្ករ២០គីឡូក្រាម មី ០១កេស ទឹកត្រី០១យួរ ត្រីខ១០កំប៉ុង អំបិល១គីឡូ ម៉ាស់០១ប្រអប់ អាកុល០១លីត្រ សាប៊ូលុច្ស០១ដុំ បន្ទប់មកទៀត ឯកឧត្តមបានប្រគេននូវទេយ្យធម៌ដល់ព្រះសង្ឃក្នុងវត្តល្វាលើ នូវ អង្ករ២០០គីឡូ មី៥កេស ទឹកត្រី៤យួរ ទឹកស៊ីវអ៊ីវ ៤យួរ និងបានឧបត្ថម្ភដល់រដ្ឋបាលស្រុក អាកុល៣០លីត្រ ម៉ាស០១កេសធំ ព្រមទាំងបានជូនផ្លែសាវម៉ាវដល់បងប្អូនអ្នកធ្វើចត្តាឡីស័ផងដែរ ដោយចំណាយថវិកាអស់ចំនួន២,២០០ដុល្លារ ជាថវិការបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការថ្នាក់ជាតិចុះជួយស្រុក និងលោកជំទាវ។

May be an image of one or more people, people standing, tree and outdoorsMay be an image of one or more people, people standing and outdoorsMay be an image of one or more people and outdoorsMay be an image of one or more people, people sitting, people standing and outdoorsMay be an image of outdoors and treeMay be an image of one or more people, people standing and outdoorsMay be an image of one or more people, people standing and outdoorsMay be an image of one or more people, people standing, tree and outdoorsMay be an image of one or more people, people standing, tree and outdoorsMay be an image of one or more people, people standing and outdoorsMay be an image of one or more people, people standing and outdoors

អត្ថបទ​ពាក់ព័ន្ធ៖

គណៈប្រតិភូសភាកម្ពុជាបន្តចូលរួម...
អភិបាលខេត្តត្បូងឃ្មុំ នាំយកថវិ...
រដ្ឋបាលរាជធានីភំ្នពេញបានបើកកិច...
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី...
ឯកឧត្តម ប្រាក់ ចំរើន បានអញ្ជើញ...