Image

ក្រសួងសុខាភិបាល ​ទទួលអំណោយពីសាធារណរដ្ឋឥណ្ឌូនេស៊ី ​ដើម្បី​ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី២៦ មេសា ២០២១នេះ បានរៀបចំពិធីប្រគល់-ទទួល អំណោយរបស់ស្ថានទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ​សម្រាប់ប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ ​និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ នៅកម្ពុជា។

ពិធីប្រគល់-ទទួលនេះ ក្រោមវត្តមានឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្ត​ក្រសួងសុខាភិបាល ជាមួយឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព​ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ពិធីនាថ្ងៃនេះ ស្ថានទូតឥណ្ឌូនេស៊ី តំណាងឲ្យសហគមន៍ធុរៈកិច្ចឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានប្រគល់ ១.Indomie កញ្ចប់ចំនួន១៥០កេស, ២.Indomie កំប៉ុងចំនួន១៥០កេស, ៣.នំ Cracker ចំនួន១៥០កេស និង៤.វីតាមីន ចំនួន១៥០បន្ទះ (Daneuron B1 B6 B12)។

ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា អំណោយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនឥណ្ឌូនេស៊ី ត្រូវបានចងចាំ ដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្រី្តសុខាភិបាល ព្រមទាំងអ្នករងគ្រោះដោយសារជំងឺកូវីដ-១៩ និងលើកទឹកចិត្តមន្រី្តសុខាភិបាលគ្រប់លំដាប់ថា្នក់បន្តខិតខំទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា។

ឯកឧត្តម រដ្ឋមន្រី្តក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌ ដ៏ថ្លៃថ្លារបស់សហគមន៍ធុរៈកិច្ចឥណ្ឌូនេស៊ីនៅកម្ពុជា គឺជាកាយវិការ នៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ​ដើម្បី​ជម្រុញវិធានការការពារ ទប់ស្កាត់ ​និង​ឆ្លើយតប​ការរាលដាលនៃជំងឺកូវីដ-១៩ ​ឲ្យបានកាន់តែឆាប់រហ័ស៕

May be an image of 1 person and standingMay be an image of standingMay be an image of 1 personMay be an image of one or more people, suit, flower and indoor

អត្ថបទ​ពាក់ព័ន្ធ៖

ឧត្តមសេនីយ័ឯក សរ ស៊ីនឿន មេបញ្ជ...
លោកឧត្តមសេនីយ៍ នាង ផាត អញ្ជើញច...
លោកសាយ ម៉េងគីម ដឹកនាំក្រុមការង...
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន...
ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ង...