Image

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ អញ្ជើញរៀបចំពិធីបួងសួង ក្នុងឱកាសបុណ្យវិសាខបូជា និងពិធីខួបទី១០១ឆ្នាំ នៃសារមន្ទីរជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានរៀបចំពិធីបួងសួងថ្វាយគ្រឿងសក្ការៈ បូជា និងលេងភ្លេងថ្វាយបារមី ក្នុងឱកាសបុណ្យវិសាខបូជា នៅក្នុងសារមន្ទីរជាតិ ដើម្បីឧទ្ទិសដល់បារមីសក្តិសិទ្ធិនានា ព្រមទាំងដួងវិញ្ញាណខ័ន្ធបុព្វបុរសខ្មែរ ស្របពេលជាមួយនឹងពិធីប្រារព្ធខួបលើកទី១០១ របស់សារមន្ទីរជាតិ នាព្រឹកថ្ងៃចន្ទ ១៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ។

សូមរំលឹកថា៖ បុណ្យវិសាខបូជា គឺជាពិធីបុណ្យបែបព្រះពុទ្ធសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ បានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោត្តម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នា ខុដតែឆ្នាំតែប៉ុណ្ណោះ។

បើតាមការឲ្យដឹងពីប្រធានសារៈមន្ទីរជាតិ បានបញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំ ពិធីបុណ្យខួបរបស់សារមន្ទីរជាតិត្រូវបានប្រារព្ធជាបន្តបន្ទាប់ និងបានរៀបចំយ៉ាងអធិកអធម ។ ដោយឡែកឆ្នាំនេះ ដោយសារតែជំងឺកូវីដ-១៩ បាននឹងកំពុងរាតត្បាតយ៉ាងខ្លាំង និងវិធានការបិទខ្ទប់តំបន់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល របស់រាជរដ្ឋាភិបាល ទើបពិធីនៅក្នុងថ្ងៃនេះត្រូវបានប្រារព្ធបែបសង្ខេប ដោយបានគោរពតាមវិធានការណ៍របស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ។

ក្នុងពិធីដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅក្នុងវិស័យព្រះពុទ្ធសាសនា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រលិល្បៈ និងលោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន បានបួងសួងប្រសិទ្ធិពរជ័យ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេចម៉ែ និង ប្រគេនពរដល់សម្តេចព្រះសង្ឃរាជទាំងពីរគណៈ និងសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងព្រះសង្ឃគ្រប់ព្រះអង្គ និង ប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបតែសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត ជាពិសេស ជៀសផុតពីជម្ងឺកូវីដ-១៩ ។

អញ្ជើញចូលរួមអមដំណើរនាឱកាសនេះ ដែររួមមាន លោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមនឹងព្រឹទ្ធសាស្ត្រាចារ្យ និងមន្រ្តីរាជការ នៃសារៈមន្ទីរជាតិ ផងដែរ ។

ក្នុងឱកាសនោះលោកជំទាវ កិត្តិសង្គហបណ្ឌិត បាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់ក្រុមការងារទទួលខុសត្រូវក្នុងសារមន្ទីរជាតិ ១៧នាក់ ក្នុងម្នាក់ៗទទួលអង្ករ ១០គីឡូក្រាម មីយើង១កេសតូច ទឹកបរិសុទ្ធ ១កេស និងថវិកា ២៤ម៉ឺនរៀល ៕

May be an image of one or more people, people standing and fruitMay be an image of 1 person, standing and indoorMay be an image of one or more people and people standingMay be an image of one or more people, people standing and indoorMay be an image of 1 person, standing and indoorMay be an image of 1 person, standing and indoorMay be an image of 2 people, people standing and indoor

អត្ថបទ​ពាក់ព័ន្ធ៖

ឧត្តមសេនីយ័ឯក សរ ស៊ីនឿន មេបញ្ជ...
លោកឧត្តមសេនីយ៍ នាង ផាត អញ្ជើញច...
លោកសាយ ម៉េងគីម ដឹកនាំក្រុមការង...
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន...
ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ង...