Image

សម្តេចភក្តី សាយ ឈុំ ចុះសួរសុខទុក្ខ មន្ត្រី និងអាជ្ញាធរសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ព្រឹកថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ០៩:០០ នាទីព្រឹក សម្តេចវិបុលសេនាភក្តី សាយ ឈុំ
ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រី កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ...។
សម្តេចបានសំណេះសំណាលសួរពីសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការងារបម្រើសេវាសាធារណៈរបស់មន្ត្រី កងកម្លាំង អាជ្ញាធរសង្កាត់ និងពីសុខទុក្ខ
របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន...។
សម្តេចបានជម្រាបជូនអំពីការវិវត្តន៍រីកចម្រើនថ្មីៗរបស់ប្រទេសជាតិយើង ព្រមទាំងសំណូមពរដល់មន្ត្រីមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរសង្កាត់ សូមឲ្យយកចិត្តទុកដាក់គិតគូរផលប្រយោជន៍របស់ប្រជាជនឲ្យកាន់តែច្រើន បន្តអនុវត្តភារកិច្ចការងារបម្រើប្រជាជនឲ្យកាន់តែល្អប្រសើរ ហើយព្យាយាមកាត់បន្ថយភាពអសកម្មនានាឲ្យនៅតិចតួច....ដើម្បីយើងអាចទទួលនូវការស្រឡាញ់រាប់អាន ការជឿទុកចិត្តពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោតសម្រាប់អាណត្តិបន្តនាពេលខាងមុខ...។
ចំពោះស្ថានភាពនៃជម្ងឺរាតត្បាតដែលបង្កឡើងដោយវីរុសកូវីត១៩ សម្តេច មាន
ប្រសាសន៍ជម្រាបអង្គប្រជុំថា ប្រទេសយើងមានសំណាង ដោយសារមកទល់ថ្ងៃនេះ
យើងមិនទាន់មានការឆ្លងរាតត្បាតមកដល់ក្នុងសហគមន៍នៅទូទាំងប្រទេស....គិតត្រឹម
ព្រឹកនេះយើងមានការឆ្លងជម្ងឺ ត្រឹមតែ១៧១ករណី ហើយយើងបានព្យាបាលជាសះ
ស្បើយចំនួន១៣៦នាក់ និងមិនទាន់មានករណីស្លាប់ទេ...។
ស្ថានភាពបែបនេះ គឺឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលក្តាប់ជាប់ និងគ្រប់គ្រងសភាពការណ៍បានល្អ មានការត្រៀមលក្ខណៈទុកជាមុន និងបានដាក់ចេញនូវបណ្តាវិធានការទប់ស្កាត់ការពារប្រកបដោយប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងទាន់ពេលវេលា....ម្យ៉ាងទៀតគឺបង្ហាញពីស្មារតីសាមគ្គីភាព ស្មារតីទទួលខុសត្រូវខ្ពស់ក្នុងមុខវិជ្ជាជីវៈ និងសមត្ថភាពមុខជំនាញរបស់ក្រុមគ្រូពេទ្យ របស់ក្រុមការងារ កងកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែកនៃក្រសួងស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ ដោយរួមទាំងស្មារតីភ្ញាក់រលឹករបស់ប្រជាពលរដ្ឋយើងក្នុងការទទួលខុសត្រូវអនុវត្តរាល់បណ្តាវិធានការដែលក្រសួងស្ថាប័នជំនាញបានដាក់ចេញកន្លងមកផងដែរ...។
ក៏ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្រុមប្រឆាំងអគតិមួយចំនួនតូច គេនៅតែបន្តការបំផ្លើសបំភ្លៃសភាពការណ៍ដើម្បីកេងចំណេញនយោបាយ និងបន្តុះបង្អាប់រាជរដ្ឋាភិបាល និងប្រជាជនយើង....។
ចំពោះស្ថានភាពនៃការរាតត្បាតរបស់ជម្ងឺកូវីត១៩នៅលើសកលលោក មកដល់ពេលនេះគឺនៅមិនទាន់ធូរស្រាលនៅឡើយ បណ្តាប្រទេសធំៗខ្លះការចម្លងរោគនៅតែមានកំរឹតខ្ពស់ ហើយករណីអ្នកស្លាប់ក៏មិនទាន់ថមថយដែរ....ម្យ៉ាងទៀតថ្នាំសម្រាប់ព្យាបាលជម្ងឺនេះក៏មិនទាន់រកឃើញពិតប្រាកដ ហើយវ៉ាក់សាំងសម្រាប់ការពារក៏កំពុងស្ថិតក្នុងការស្រាវជ្រាវនៅឡើយដែរ....។ អាស្រ័យហេតុនេះយើងត្រូវបន្តប្រុងប្រយ័ត្ន និងការពារទប់ស្កាត់តទៅទៀត ដោយចំពោះមុខយើងត្រូវខិតខំផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋយើងឲ្យប្រុងប្រយ័ត្ន និងអនុវត្តខ្ជាប់ខ្ជួននូវបណ្តាវិធានការនានា ដែលរាជ
រដ្ឋាភិបាល និងក្រសួងជំនាញបានណែនាំ ជាក់ស្តែងគឺ៖
-ការអនុវត្តន៍ អនាម័យខ្លួនប្រាណ...និងអនុវត្តការហាត់ប្រាណដើម្បីសុខភាព។
- ការអនុវត្តន៍គម្លាតសុវត្ថិភាពសង្គម និងបុគ្គល ហើយចូរព្យាយាមនៅផ្ទះឲ្យបានច្រើនបើមិនមានការចាំបាច់។
-និងត្រូវពាក់ម៉ាស្សការពារនៅពេលធ្វើការងារ ពេលធ្វើដំណើរ និងនៅទីកន្លែងដែលមានមនុស្សអ៊ូអរ។
ក្នុងករណីមានការសង្ស័យឬមានអាការៈមិនស្រួលខ្លួនដូចជាមានគ្រុនក្តៅ ក្អក ពិបាកដកដង្ហើម។ល។ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជំនាញ ឬទាក់ទងសួរព័ត៌មានពីខ្សែ
ទូរស័ព្ធលេខ១១៥ជាបន្ទាន់...។ប្រជាពលរដ្ឋម្នាក់ៗ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងចេះការពារខ្លួនដោយខ្លួនឯង គឺដើម្បីការពារខ្លួនយើងផ្ទាល់ ការពារក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់របស់ខ្លួន និងការពារសហគមន៍ និងសង្គមជាតិទាំងមូលផងដែរ...៕

Image may contain: 5 people, wedding and childImage may contain: 1 person, sitting and indoorImage may contain: 2 people, people sittingImage may contain: 1 person, sitting and indoorImage may contain: 2 peopleImage may contain: 1 person, sitting, wedding, table and indoorImage may contain: 2 people, people sitting and crowdImage may contain: 1 person, sitting and indoor

អត្ថបទ​ពាក់ព័ន្ធ៖

អំណោយម៉ាសចំនួន២លាន១សែន និងបរិក...
កឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:...
នារសៀល​ថ្ងៃនេះ​ ខ្ញុំបានចុះសួរ...
សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយ...
ឯកឧត្តម គឹម សុន អញ្ជើញដឹកនាំកិ...