Image

ឯកឧត្តម គឹម សុន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាសេចក្តីព្រាង ប្រកាសអន្តរក្រសួង បញ្ចប់ជាស្ថាពរដោយទទួលបានជោគជ័យ

ព្រឹកថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នាយកដ្ឋាននីតិកម្មកសិកម្ម បានរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងប្រកាសអន្តរក្រសួងក្រោមការដឹកនាំ ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងឯកឧត្តមថ្នាក់ដឹកនាំ ក្រសួងជាមួយ ឯកឧត្តម សូត យា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និង សហការី រហូតដល់ទីបញ្ចប់ជាស្ថាពរ ដោយទទួលបានជោគជ័យ នឹងឈានទៅចុះហត្ថលេខា ដោយ ឯកឧត្តមរដ្ឋមន្ត្រី ទាំងពីរក្រសួងនាពេលឆាប់ៗនេះ ។ ឆ្លៀតក្នុងឱកាសនោះលោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្មបានគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តម គឹម សុន ឯកឧត្តម ឡោរស្មី ឯកឧត្តម ស្រី វុឌ្ឍី និង សហការី ក្រុមការងារដែលបានខិតខំប្រឹងប្រែងរហូតបានជោគជ័យ ហើយ ប្រកាសអន្តរក្រសួងនេះ ជាសមិទ្ធិផលទីមួយ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយ ក្រសួងបរិស្ថាន ។

Image may contain: 2 people, people sittingImage may contain: 2 people, people sittingImage may contain: 1 person, sitting and indoorImage may contain: 1 person, sitting and indoorImage may contain: 1 person, sittingImage may contain: 3 people, people sitting and indoorImage may contain: 1 person, sitting and indoor

អត្ថបទ​ពាក់ព័ន្ធ៖

ឧត្តមសេនីយ័ឯក សរ ស៊ីនឿន មេបញ្ជ...
លោកឧត្តមសេនីយ៍ នាង ផាត អញ្ជើញច...
លោកសាយ ម៉េងគីម ដឹកនាំក្រុមការង...
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន...
ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ង...