Image

លទ្ធផលជំនួបពិភាក្សាតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា

នៅព្រឹកល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ណារិន្ទដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានជួបពិភាក្សាការងារតាមទូរស័ព្ទដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ព្រមទាំងពិភាក្សាពីទំនាក់ទំនងទ្វេរភាគី និងនៅក្នុងតំបន់ផងដែរ។

ក្នុងជំនួបតាមទូរស័ព្ទនោះ លោកនាយករដ្ឋមន្ត្រីឥណ្ឌា បានកោតសសើរសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះការគ្រប់គ្រងបានយ៉ាងល្អប្រសើរ ជំងឺកូវីដ១៩ ដែលអាចជាគម្រូសម្រាប់ពិភពលោក។ លោក ណារិន្ទដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានបញ្ជាក់ប្រាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថា ឥណ្ឌាចាត់ទុកកម្ពុជា គឺជាផ្នែកដ៏សំខាន់មួយនៃនយោបាយ ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតខ្លួន (Act East Policy)។ គោលនយោបាយធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើត (Act East Polocy) ធ្វើឡើងតាមរយៈវិស័យចំនួន៤ គឺការការពារសន្តិសុខមហាសមុទ្រឥណ្ឌា សមាហរណកម្មជាមួយអាស៊ីអាគ្នេយ៍ ការធ្វើឲ្យស៉ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្រ្ត ជាមួយការធ្វើឲ្យមានតុល្យភាពរវាងមហាអំណាចនានា និងការគ្រប់គ្រងជម្លោះជាមួយប្រទេសចិន។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានប្តេជ្ញាបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៉ីជម្រៅថែមទៀត ដោយនាយករដ្ឋមន្ត្រីឥណ្ឌា ចាត់ទុកប្រទេសកម្ពុជា ថាជាផ្នែកដ៏សំខាន់មួយនៃនយោបាយ ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា។ ថ្នាក់ដឹកនាំទាំងពីរ ថែមទាំងបានប្តេជ្ញាបន្តពង្រឹង សហប្រតិបត្តិការតំបន់ ក្នុងនោះរួមមានក្របខ័ណ្ឌ ASEAN-India និងមេគង្គ-គង្គា។ ពាក់ព័ន្ធនឹងសហប្រតិបត្តិការផ្នែកវប្បធម៌ និងបុរាណវិទ្យា នាយករដ្ឋមន្ត្រី ម៉ូឌី បានសម្ដែងការពេញចិត្តចំពោះការទុកចិត្តឲ្យឥណ្ឌា ធ្វើជាសហប្រធាននៃគណៈកម្មាធិការ សម្របសម្រួលអន្តរជាតិ ដើម្បីស្តារ និងអភិវឌ្ឍប្រាសាទព្រះវិហាររបស់កម្ពុជា។

នៅក្នុងជំនួបនោះផងដែរ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា បានសម្របសម្រួលដល់ការធ្វើដំណើរត្រឡប់ទៅស្រុកវិញរបស់ប្រជាពលរដ្ឋរៀងៗខ្លួន ក្នុងវិបត្តិរាតត្បាតជំងឺកូវីដ១៩។ ហើយបើយោងតាមសេចក្តីប្រកាសព័ត៌បានឱ្យដឹងថា នៅថ្ងៃទី១២ ខែមិថុនា យន្តហោះ១គ្រឿង នឹងដឹកប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាចំនួន៦០នាក់ ពីប្រទេសឥណ្ឌាមកកម្ពុជាវិញ។ ហើយនៅថ្ងៃទី១១ ខែមិថុនានេះ ប្រជាពលរដ្ឋឥណ្ឌា បានវិលត្រឡប់ទៅប្រទេសវិញ និងមួយជើងទៀតនឹងដឹកពលរដ្ឋឥណ្ឌា២៨០នាក់ត្រឡប់ទៅស្រុកកំណើតវិញ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ផងដែរ។ ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានឯកភាពគ្នាថា ដំណើរទៅមុខដើម្បីស្ថារស្ថានភាពសេដ្ឋកិច្ចសង្គមក្រោយវិបត្តិជំងឺកូវីដ១៩ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលជាអន្តរជាតិកាន់តែខ្លាំងជាងមុន៕

No photo description available.

Image may contain: textImage may contain: 2 people

អត្ថបទ​ពាក់ព័ន្ធ៖

សម្តេចតេជោ ហ៊ុន​ សែន​ និងសម្តេ...
សម្តេចតេជោ​ ហ៊ុន សែន អញ្ជើញចុះ...
នៅព្រឹកថ្ងៃអង្គារ ទី២១ កក្កដា...
ចូលរួមថែរក្សាសុខភាព និងសុវត្ថិ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិ...