Image

សម្តេចភក្តី សាយ ឈុំ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងមន្រ្តីថ្នាក់មូលដ្ឋានសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ...

ព្រឹកថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរ
សង្កាត់ និងមន្ត្រីថ្នាក់មូលដ្ឋាន នៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ...។

មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ និងមន្ត្រីថ្នាក់មូលដ្ឋាន នាឱកាសនោះសម្តេច បានជំរាបសួរសុខទុក្ខ អំពីស្ថានភាព ជីវភាពការងារនិងជីវភាពរស់នៅ
ប្រចាំថ្ងៃ របស់បងប្អូនជាមន្ត្រី និងប្រជាពលរដ្ឋនៅមូលដ្ឋាន។សម្តេចប្រធានព្រឹទ្ធសភាបាន លើកសរសើរចំពោះមន្រ្តី និងអាជ្ញាធរមានសមត្ថកិច្ចដែលកន្លងមកបានប្រឹងប្រែងដោះស្រាយនូវរាល់បញ្ហាប្រឈមនានានៅក្នុងមូលដ្ឋានសង្កាត់ និងលើកសរសើរចំពោះការផ្តល់សេវាសាធារណៈជូនប្រជាជន និងការរក្សាការពារបានល្អនូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅក្នុងមូលដ្ឋានប្រកបដោយសុខសុវត្ថិភាព។

សម្តេចភក្តី ក៏បានជំរាបជូនផងដែរអំពីសភាពការណ៍វិវត្តន៍រីកចម្រើនថ្មីៗ លើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងការខិតខំរបស់គ្រប់ថ្នាក់ គ្រប់ផ្នែក ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងការចូលរួមរបស់ប្រជាពលរដ្ឋយើងនៅគ្រប់មជ្ឈដ្ឋាន រហូតមានលទ្ធផលដូចសព្វថ្ងៃ...។ចំពោះសំណូមពរដែលលើកឡើងដោយក្រុមការងារមូលដ្ឋាន និងប្រជាពលរដ្ឋ...សម្តេចប្រធានបានទទួលស្តាប់ដោយការយកចិត្តទុកដាក់ និងផ្តល់អនុសាសន៍សម្រាប់ដោះស្រាយបញ្ហាស្របទៅតាមសមត្ថកិច្ចរបស់រដ្ឋបាលខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញ និងសម្រេចផ្តល់ជូននូវអគារសិក្សា១ខ្នងមាន៥បន្ទប់សម្រាប់បំពេញបន្ថែមជាថ្នាក់រៀនដល់សាលាបឋមសិក្សាទួលសំបូរក្នុងមូលដ្ឋានសង្កាត់ព្រៃវែងផងដែរ...។

មុនបញ្ចប់ សម្តេចបានក្រើនរំលឹក ៖

- បន្តយកចិត្តទុកដាក់ ក្នុងការបំរើសេវាសាធារណៈ ជូនប្រជាជនយើងដោយមិនរើសអើង
និងប្រកបដោយតម្លាភាព គុណភាព ប្រសិទ្ធភាពហើយឆាប់រហ័ស ...។

- ខិតខំអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដោយផ្តោតជាចំបងលើបញ្ហារក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឲ្យបានរឹងមាំទប់ស្កាត់ លុបបំបាត់ ដើម្បីកាត់បន្ថយ បទល្មើស(ជាពិសេសសកម្មភាពជួញដូរ ប្រើប្រាស់គ្រឿងញៀន) និងភាពអសកម្មនានាឲ្យនៅតិចតួចបំផុត និងខិតខំដោះស្រាយបញ្ហាប្រឈម ទុក្ខលំបាករបស់ប្រជាជនឲ្យបានកាន់តែច្រើនដើម្បីឲ្យបានកាន់តែសក្តិសមទៅនឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋយើង ..។

- ចំពោះបញ្ហាសុខភាពផ្ទាល់ខ្លួនម្នាក់ៗ ត្រូវប្រយ័ត្នប្រយែង ថែទាំឲ្យបានល្អ និងរឹងមាំ...ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះហានិភ័យនៃការឆ្លង និងចម្លងជម្ងឺរលាកសួតប្រភេទថ្មី ដែលកំពុងកើតមានរាប់ពាន់ករណីនៅក្នុងប្រទេសចិន និងបានឆ្លងរាលដាលជាច្រើនករណីទៀតនៅបណ្តាប្រទេសមួយចំនួន...សូមអាជ្ញាធរគ្រប់ថ្នាក់ចាប់អារម្មណ៍តាមដានព័ត៌មានអំពីសុខទុក្ខប្រជាពលរដ្ឋយើងនៅមូលដ្ឋាន និងសេចក្តីប្រកាសព័ត៌មាន សេចក្តីណែនាំថ្មីៗ សារអប់រំសុខភាពសំខាន់ៗរបស់ក្រសួងសុខាភិបាលសម្រាប់កិច្ចការពារសុខភាពពីការឆ្លងជម្ងឺនេះ ហើយបន្តផ្សព្វផ្សាយ អប់រំ ណែនាំឲ្យបានទូលំទូលាយ និងឆាប់រហ័សដល់គ្រប់មជ្ឈដ្ឋានប្រជាជនយើងនៅឯមូលដ្ឋាន...៕

Image may contain: 5 people, people standing and weddingImage may contain: 3 people, people standingImage may contain: one or more people, people sitting, table and indoorImage may contain: 7 peopleImage may contain: 12 peopleImage may contain: 8 people, people standing, shoes and indoorImage may contain: 6 people, child

អត្ថបទ​ពាក់ព័ន្ធ៖

សន្និសីទសារព័ត៌មានរបស់ក្រសួងសុ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ប...
ឯកឧត្តម ជួន ប៊ិតថុល​​​​​ អនុរដ...
ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខា...
ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន...