Image

ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ផ្ដល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ទស្សនា​ទិដ្ឋភាព​ការ​តាំង​ពិព័រណ៍​សៀវភៅ​របស់​ក្រុម​ហ៊ុន Big Bad Wolf

ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា ទស្សនា​ទិដ្ឋភាព​ការ​តាំង​ពិព័រណ៍​សៀវភៅ​របស់​ក្រុម​ហ៊ុន Big Bad Wolf

រាជធានី​ភ្នំពេញ៖ តប​តាម​ការ​អញ្ជើញ​របស់​ក្រុមហ៊ុន Big Bad wolf ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ផ្ដល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ទស្សនា​ទិដ្ឋភាព​នៅ​ថ្ងៃ​ចុង​ក្រោយ នៃ​ការ​តាំង​ពិព័រណ៍​សៀវភៅ​លំដាប់​ពិភព​លោក​ក្នុង​រាជធានី​ភ្នំពេញ។

ការ​ដាក់​តាំង​ពិព័រណ៍​សៀវភៅ​នេះ​គឺ​ជា​ការ​ចូលរួម​ចំណែក​លើក​កម្ពស់​វិស័យ​អប់រំ ដែល​ជា​ផ្នែក​មួយ​ជួយ​អភិវឌ្ឍ​សង្គម និង​ដើម្បី​ទាក់ទាញ​ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន​ឲ្យ​ចាប់​អារម្មណ៍​លើ​អំណាន។ ការ​តាំង​ពិព័រណ៍​នេះ​គឺ​មាន​រយ:​ពេល​១២​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី​០៩ ដល់​ថ្ងៃទី២០ ខែ​មករា ឆ្នាំ​២០២០។

ក្នុង​ឱកាស​នេះ​ដែរ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​ប្រគល់​ប័ណ្ណ​សរសើរ​ជូន​ដល់​ក្រុមហ៊ុន Big Bad Wolf ដែល​បាន​រៀបចំ​បង្កើត​កម្មវិធី​នេះ​ឡើង។ សូម​បញ្ជាក់​ដែរ​ថា ក្រុម​ហ៊ុន Big Bad Wolf ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​លក់​សៀវភៅ​ធំ​បំផុត​នៅ​លើ​ពិភពលោក ដែល​បាន​ចាប់​ផ្ដើម​នៅ​ប្រទេស​ម៉ាឡេស៊ី លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ ២០០៩ ជា​គំនិត​របស់ BookXcess ដែល​ជា​ហាង​លក់​សៀវភៅ​តូច​មួយ​ដែល​ចាប់​ផ្ដើម បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៧ដោយ Andrew Yap និង Jacqueline៕

Image may contain: 2 people, people sittingImage may contain: 4 people, people sittingImage may contain: 8 peopleImage may contain: 6 people, people sittingImage may contain: 3 people, people smiling, people sittingImage may contain: 4 people, people smilingImage may contain: 6 people, people smiling, people standingImage may contain: 16 people, people smiling, people standing

អត្ថបទ​ពាក់ព័ន្ធ៖

សម្តេចភក្តី សាយ ឈុំ ចុះសួរសុខទ...
សន្និសីទសារព័ត៌មានរបស់ក្រសួងសុ...
សម្តេចភក្តី សាយ ឈុំ អញ្ជើញជួបស...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ប...
ឯកឧត្តម ជួន ប៊ិតថុល​​​​​ អនុរដ...