Image

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិកិច្ចប្រជុំAPPFលើកទី២៨ នាទីក្រុងកង់បេរ៉ា

អូស្រ្តាលី៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានAPPF លើកទី២៧ នៅព្រឹកថ្ងៃទី១៣ ខែមករានេះ បានដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ដែលរៀបចំធ្វើឡើងនៅវិមានរដ្ឋសភាប្រទេសអូស្រ្តាលី ក្នុងទីក្រុងកង់បេរ៉ា មុនពិធីបើកកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ជាផ្លូវការ។

កិច្ចប្រជុំប្រចំាឆ្នាំAPPF លើកទី២៨ ដែលសភាប្រទេសអូស្រ្តាលីធ្វើជាម្ចាស់ផ្ទះនាពេលនេះ ដំណើរការពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ មករា ក្រោមមូលបទ “ភាពជាដៃគូសភាសម្រាប់ឆ្នាំ២០២០និងឆ្នំាបន្តបន្ទាប់”។

កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិជាកិច្ចប្រជុំដ៏សំខាន់ដើម្បីអនុម័តលើរបៀបវារៈដំណើរកិច្ចប្រជុំប្រចំាឆ្នាំទំាងស្រុង។ សមាជិកគណៈកម្មការប្រតិបត្តិAPPF ចូលរួម មានប្រទេសអូស្រា្តលី សាធារណកូរ៉េ រុស្ស៊ី ជប៉ុន ចិន ឡាវ ម៉ាឡេស៊ី ហ្វីជី ណូវែលហ្សឡង់ និងកាណាដា។

ចំណែកសភាប្រទេសកម្ពុជា ត្រូវបានសភាប្រទេសអូស្រ្តាលី ជាម្ចាស់ផ្ទះកិច្ចប្រជុំ អញ្ជើញឱ្យចូលរួមក្នុងគណៈកម្មាធិការប្រតិបត្តិនេះ ដើម្បីចែករំលែក បទពិសោធន៍ជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំ APPF លើកទី២៧។ ជោគជ័យទំាងខ្លឹមសារកិច្ចប្រជុំ និងជោគជ័យទំាងការរៀបចំ រួមនឹងការដឹកនាំកិច្ចប្រជុំ គឺជាអ្វីដែលសភាអូស្រ្តាលីរំពឹងថានឹងជាបទពិសោធន៍មួយល្អពីកម្ពុជា ដែលសមាជិកAPPF ផ្សេងទៀត អាចរៀនសូត្រដើម្បីរៀបចំកិច្ចប្រជុំAPPF ទទួលបានភាពជោគជ័យបន្តបន្ទាប់ទៅមុខទៀត។

សភាប្រទេសអូស្រ្តាលីទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៨ នៅពេលនេះគឺបន្តពីសភាកម្ពុជា ដែលបានធ្វើម្ចាស់ផ្ទះកិច្ចប្រជុំAPPF លើកទី២៧ កាលពីដើមឆ្នាំ២០១៩ នៅខេត្តសៀមរាប៕

Image may contain: 6 people, people sitting, table and indoorImage may contain: 4 people, people sitting, table and indoorImage may contain: 6 people, people sitting, table and indoorImage may contain: 1 person, sitting, table and indoorImage may contain: 4 people, suit and indoorImage may contain: 6 people, people sitting, table and indoorImage may contain: 4 people, people sitting, table and indoorImage may contain: 6 people, people sitting, table and indoor

អត្ថបទ​ពាក់ព័ន្ធ៖

សម្តេចភក្តី សាយ ឈុំ ចុះសួរសុខទ...
សន្និសីទសារព័ត៌មានរបស់ក្រសួងសុ...
សម្តេចភក្តី សាយ ឈុំ អញ្ជើញជួបស...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ប...
ឯកឧត្តម ជួន ប៊ិតថុល​​​​​ អនុរដ...