Image

លោក ជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បានចូរួម​បើក​កម្មវិធី "ការ​ព្យាបាល​សុខភាព​មាត់​ធ្មេញ​ក្នុង​គម្រោង​សុខុមាលភាព​កុមារ​កម្ពុជា ​កម្រិត​ទី​២ ទី៣"

រាជធានី​ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា និង​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ បាន​​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់ ​ដើម្បី​បញ្ជូន​ពេទ្យ​មក​ព្យាបាល​សុខភាព​មាត់​​ធ្មេញ​កុមារ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​​បំពេញ​នូវ​ស្មារតី​មនុស្សធម៌ លើក​កម្ពស់​សុខភាព​​​ធន​ធាន​មនុស្ស​ឱ្យ​ប្រកប​ដោយ​ថាមពល។ ​​​​​​

​ពិធី​បើក​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក ជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា។ លោក​ជំទាវ​បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​ថា កាលណា​យើង​និយាយ​សុខភាព យើង​មិន​​និយាយ​ត្រឹម​តែ​ការ​ព្យាបាល​នោះ​ទេ ប៉ុន្តែ​យើង​ត្រូវ​ដឹង​ថា តើ​យើង​ត្រូវ​ការពារ​សុខភាព​បែប​ណា ដើម្បី​ឱ្យ​សុខភាព​កាន់​តែ​ប្រសើរ រឹង​មាំ​ទៅ​ថ្ងៃ​អនាគត។ ​

លោក​ជំទាវ​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា បញ្ហា​សុខភាព​មាត់​ធ្មេញ ​ជា​ឫស​គល់​នៃ​បញ្ហា​ផ្សេង​ៗ សុខភាព​មាត់​ធ្មេញ ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​មួយ​របស់​មនុស្ស កាល​ណា​​យើង​មាន​សុខភាព​​ល្អ យើង​ក៏​​អាច​អភិវឌ្ឍ​បំណិន​សម្បទា ចរិយា​សម្បទា និង​ឥរិយាបថ​បាន​ល្អ​។ សូម​ជម្រាប​ថា ការ​ដាក់​ចេញ​នូវ​បម្រាម​ចំណី​អាហារ​​៦​​ប្រភេទ​របស់​ក្រសួង​ក៏​ជា​ការ​រួម​ចំណែក​មួយ ក្នុង​ការ​ការ​ពារ​សុខភាព​មាត់​ថ្មី​ផង​ដែរ​៕ ​​​

១៣ មករា ២០២០ | សាលា​បឋម​សិក្សា​ចតុមុខ

Image may contain: 11 people, people sitting and indoorImage may contain: 3 peopleImage may contain: one or more people, people sitting and indoorImage may contain: 1 person, sunglasses and closeupImage may contain: 3 people, people sitting and indoor

អត្ថបទ​ពាក់ព័ន្ធ៖

កឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:...
សម្តេចភក្តី សាយ ឈុំ ចុះសួរសុខទ...
នារសៀល​ថ្ងៃនេះ​ ខ្ញុំបានចុះសួរ...
សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយ...
ឯកឧត្តម គឹម សុន អញ្ជើញដឹកនាំកិ...