Image

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ និង លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញក្រុងពាលីមុនព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតារាសាគរ

(កោះកុង)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងលោក លី ថាវ អគ្គនាយកតំបន់វិស្សមកាលតារាសាគរ នារសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញរៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន ក្នុងការរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកលើកទី១ ឆ្នាំ២០២០ ដែលនឹងត្រូវឆ្លងកាត់ខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជា។

ពិធីក្រុងពាលីនេះធ្វើឡើងនៅតំបន់វិស្សមកាលតារាសាគរ ស្ថិតនៅស្រុកបុទុមសាគរ ខេត្តកោះកុង។

ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជានេះ ត្រូវបានរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា សហការជាមួយសហព័ន្ធប្រណាំងកង់ពិភពលោក (UCI) និងសហព័ន្ធកីឡាទោចក្រយានកម្ពុជា។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជានេះ ត្រូវបានបែងចែកជា៣ដំណាក់កាល ក្នុងនោះរួមមាន ទី១៖ ប្រណាំងថ្ងៃទី០៤ ចេញពីតារាសាគរឆ្ពោះទៅទីរួមខេត្តកោះកុង, ទី២៖ ប្រណាំងថ្ងៃទី០៥ ចេញពីរង្វង់មូលសាយភូថងឆ្ពោះទៅភ្នំបូកគោ ដោយឆ្លងកាត់ស្រុកព្រៃនប់ និងទី៣៖ ប្រណាំងថ្ងៃទី០៦ ចេញពីជើងភ្នំបូកគោកឆ្ពោះទៅខេត្តកែប។

ពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនេះផងដែរ អាជ្ញាធរបានចេញសេចក្តីជូនដំណឹងរួចហើយ ដោយហាមយានយន្តដឹកជញ្ជូនដី រថយន្តដឹកសម្ភារសំណង់ រថយន្តធ្ងន់ៗគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ ៤៨ ក្នុងភូមិសាស្ត្រខេត្តកោះកុង មិនឲ្យឆ្លងកាត់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤-៦ ខែមករា ខាងមុខនេះ៕

Image may contain: 4 people, people standing, child and outdoorImage may contain: 2 people, people sitting and outdoorImage may contain: 3 people, people sittingImage may contain: 4 people, people standing and foodImage may contain: one or more people and outdoorImage may contain: 2 people, people smiling, people standing and outdoorImage may contain: 3 people, people standingImage may contain: 1 person, sitting, eating, child, table and foodImage may contain: 5 people, people standing and outdoorImage may contain: 10 people, people standing and outdoorImage may contain: one or more people and outdoor

អត្ថបទ​ពាក់ព័ន្ធ៖

កឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:...
សម្តេចភក្តី សាយ ឈុំ ចុះសួរសុខទ...
នារសៀល​ថ្ងៃនេះ​ ខ្ញុំបានចុះសួរ...
សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយ...
ឯកឧត្តម គឹម សុន អញ្ជើញដឹកនាំកិ...