Image

សម្តេចភក្តី សាយ ឈុំ ដឹកនាំកិច្ចប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៤...

ព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា បានបើកសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិក សមាជិកា ចូលរួមចំនួន៥៨រូប និងមានរបៀបវារៈ ៖
១- ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់ការអនុវត្តបទប្បញ្ញត្តិនៃអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រចុះថ្ងៃទី១០ខែធ្នូ ឆ្នាំ១៩៨២ទាក់ទងនឹងការគ្រប់គ្រង និងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ ។
២- ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន ហ្គ្រីន សឺស្តែនណេប៊ល វេនឈរ(ខេមបូឌា)ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អនុភាព២០មេហ្គាវ៉ាត់ នៅខេត្តស្វាយរៀង ។
៣- ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន រ៉ាយ ផៅវ័រ សឹបផ្លាយ ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យអនុភាព៣០មេហ្គាវ៉ាត់ នៅខេត្តបន្ទាយមាជ័យ ។
៤- ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន រ៉ាយសិន អេនើជី(ខេមបូឌា)
បាត់ដំបង ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យអនុភាព៦០ មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង ។
៥- ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន ស្នេថេក អ៊ីនហ្វីនីត ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យអនុភាព៣០ មេហ្គាវ៉ាត់ នៅខេត្តពោធិសាត់ ។
៦- ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន ធីអេសប៊ីភី សេកុង ផៅវ័រ អ៊ែនមីនើរ៉ល ខមភេនីលីមីធីត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
៧- ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន សេកុង សឹមម័ល ផៅវ័រ ផ្លេន ខមភេនី លីមីធីត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
តំណាងរាជរដ្ឋាភិបាលដែលត្រូវបានចាត់ឲ្យអញ្ជើញចូលរួមការពារសេចក្តីព្រាងច្បាប់ទាំង៧នេះរួមមាន៖
- ក្នុងរបៀបវារៈទី១ដឹកនាំដោយ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ ចំនួន១០រូប ។
- និងក្នុងរបៀបវារៈទី២ដល់ទី៧ ដឹកនាំដោយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលអមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវថ្ថុចំនួន១៥រូប។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់គណៈកម្មការជំនាញពាក់ព័ន្ធស្តីពីលទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ទាំង៧ខាងលើ និងស្តាប់មតិពិភាក្សាផ្តល់យោបល់របស់សមាជិក សមាជិកាអង្គប្រជុំ និងការបកស្រាយបំភ្លឺរបស់តំណាងរារដ្ឋាភិបាលរួចមក អង្គប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤ ក៏បានអនុម័តលើខ្លឹមសារទាំងមូល នៃសេចក្តីព្រាងច្បាប់ទាំង៧ ដោយ ឥតកែប្រែ និងចាត់ទុកជាការប្រញាប់ ចំនួន៥៨សម្លេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល....៕

Image may contain: 2 people, indoorImage may contain: 3 people, indoorImage may contain: 2 people, indoorImage may contain: 1 person, standing, suit and indoorImage may contain: 5 people, people standing, suit and indoorImage may contain: 1 person, suit and indoorImage may contain: 4 people, people sitting, suit and indoorImage may contain: 1 person, flower, suit and indoorImage may contain: 3 people, people sitting, people standing, suit and indoorImage may contain: 2 people, suit and indoorImage may contain: 2 people, suit and indoorImage may contain: one or more people, people sitting and indoorImage may contain: 3 people, indoorImage may contain: 2 peopleImage may contain: 5 people, indoor

អត្ថបទ​ពាក់ព័ន្ធ៖

សម្តេចអគ្គមហាពញាចក្រី ហេង សំរិ...
លោក ជំទាវ សឿ សុជាតា អនុរដ្ឋលេខ...
​ឯកឧត្តម ប្រាក់ ចំរើន អនុប្រធា...
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេស...
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោ...