Image

សម្តេចតេជោ ហ៊ុន សែន អាចនឹងស្នើសុំក្បាលម៉ាស៊ីនគណបក្សនៃសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីបន្តសុពលភាពស្ថាប័ននេះនៅក្រោយឆ្នាំ ២០២៣

កាលពីថ្ងៃសុក្រម្សិលមិញ ២៧ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ធាគារសុខា ក្នុងពេលអញ្ជើញបិទសន្និបាតនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តី បានមានប្រសាសន៍ អំពីបំណងក្នុងការបន្តសុពលភាពរបស់ស្ថាប័នមួយនេះដែលមានសមាសភាពមកពីគណបក្សនយោបាយចំនួន១៦ នៅក្រោយឆ្នាំ ២០២៣ ។ សម្តេចតេជោ បានចាត់ទុកថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ធ និងជួយជំរុញការអភិវឌ្ឍសង្គមជាតិអោយកាន់តែរីកចម្រើនលឿនទៅមុខ។

បើទោះបីមិនមានពហុបក្សនៅក្នុងសភា តែសមាសភាពនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានរួមចំណែកយ៉ាងច្រើនក្នុងការបម្រើសង្គម។ ការធ្វើនយោបាយបម្រើសង្គមជាតិ គឺមិនចាំទាល់តែជេរប្រទេចគ្នានោះទេ ហើយទន្ទឹមនឹងនេះដែរ គឺយើងមិនប្រកាន់លើបក្សតូច ឬបក្សធំនោះឡើយ ។ ចំពោះការផ្លាស់ប្តូរប្រធានប្តូវេនក្នុងរយៈពេល១ខែម្តង គឺបានបង្ហាញថាគ្មានការរើសអើងនៅក្នុងស្ថាបន័មួយនេះ ដោយមិនប្រកាន់ទៅលើសម្លេងភាគច្រើន ឬ សម្លេងភាគតិច ឬគណបក្សធំ ឬតូច នោះទេ គឺសំដៅលើការស្មើភាពគ្នារវាងគណបក្សនយោបាយទាំងអស់ រួមទាំងគណបក្សដែលកាន់រាជរដ្ឋាភិបាលក៏មានសិទ្ធិធ្វើជាប្រធានប្តូរវេន ហើយចំពោះគណបក្សដែលគ្មានអសនៈក្នុងសភា ប៉ុន្តែបានចូលរួមក្នុងស្ថាប័ននេះ ក៏មានសិទ្ឋិធ្វើជាប្រធានប្តូរវេនបានដូចគ្នាផងដែរ។

សម្តេចតេជោ ពេញចិត្តទទួលស្តាប់មតិយោបល់ពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាជាងទទួលបញ្ជាពីក្រុមបរទេសដែលដាក់មកអោយយើងធ្វើដោយមិនស្គាល់ និងយល់ពីតម្រូវការចាំបាច់នៃប្រទេសជាតិរបស់យើង។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តីសង្ឃឹមថា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងបន្តការងារនេះអោយទទួលបានជោគជ័យជាបន្តបន្ទាប់ទៀតស្របតាមអនុក្រឹត្យ តួនាទី និងការទទួលខុសត្រូវរបស់ខ្លួន ដែលក្នុងនោះមានដូចជាការចូលរួមពិនិត្យផ្លូវច្បាប់អំពីវិសោធនកម្ម និងគោលនយោបាយរាជរដ្ធាភិបាល ដែលពេលខ្លះគឺមិនមែនត្រូវគ្រប់ទាំងអស់នោះឡើយ។

ចំពោះអនុសាសន៍ និងការណែនាំផ្តល់យោបល់ដោយផ្ទាល់វិញ គឺ សម្តេចតេជោ ហ៊ុន សែន ទុកលទ្ឋភាព ផ្តល់សិទ្ឋិអោយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ធ្វើការសិក្សាដោយខ្លួនឯងស្របទៅតាមបញ្ញត្តិទាំងឡាយរបស់ប្រទេសដើម្បីធ្វើអោយសង្គមជាតិកាន់តែរីកចម្រើនរុងរឿង៕

Image may contain: 3 people, people smiling, people standingImage may contain: 3 people, people standingImage may contain: 3 people, people smiling, people standingImage may contain: 4 people, people smiling, people standingImage may contain: 3 people, people standingImage may contain: 4 people, people standingImage may contain: 4 people, people standingImage may contain: 3 people, people standingImage may contain: 4 people, people standingImage may contain: 4 people, people smiling, people standingImage may contain: 4 people, people standing and suitImage may contain: 4 people, people smiling, people standingImage may contain: 4 peopleImage may contain: 9 people, people standing

អត្ថបទ​ពាក់ព័ន្ធ៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបព...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបព...
សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបង...
សម្តេចតេជោ ហ៊ុន សែន ផ្តល់មេធាវ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថតរូ...