Image

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រតិភូ អគ្គព្រះរាជអាជ្ញា រដ្ឋអាជ្ញា នៃបណ្តាលប្រទេសអាស៊ាន-ចិន

នៅព្រឹកថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះផងដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយលោកជំទាវ HAJAH ZURAINI BINTI HAJI SHARBAWI ប្រធានប្រតិភូ នៃប្រតិភូ អគ្គព្រះរាជអាជ្ញា រដ្ឋអាជ្ញា នៃបណ្តាលប្រទេសអាស៊ាន-ចិន នៅខេត្តសៀមរាប។

លោកជំទាវ HAJAH ZURAINI ប្រធានប្រតិភូនៃ ប្រតិភូអគ្គព្រះរាជ្ញា រដ្ឋអាជ្ញាមកពីបណ្ដាប្រទេសអាស៊ាន-ចិន បានគោរពសម្តែងនូវការដឹងគុណចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតឱកាសដ៏មមាញឹកមកធ្វើជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងវេទិកាព្រះរាជអាជ្ញា រដ្ឋអាជ្ញា អាស៊ាន-ចិន នាពេលនេះ។ លោកជំទាវ បានមានប្រសាសន៍ថានេះពិតជាកិត្តិយសណាស់ដែលបាន សម្តេចតេជោ អញ្ជើញមកចូលរួមជាអធិបតីហើយក៏បានគោរពជម្រាបជូនសម្ដេចតេជោផងដែរថាវេទិកាដែលបានរៀបចំឡើងនៅពេលនេះគឺដើម្បីធ្វើការរួមគ្នាក្នុងការពង្រឹកកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែស៊ីជម្រៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសលើការជួញដូរមនុស្ស។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូព្រះរាជអាជ្ញា រដ្ឋអាជ្ញាទាំងអស់ដែលបានមកកាន់ទីក្រុងសៀមរាបដែលជាទឹកដីអតីតរាជធានីកម្ពុជាតាំងពីជាងមួយពាន់ឆ្នាំមុន។ សម្ដេចតេជោបានលើកឡើងថាប្រធានបទការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សក្នុងវេទិកានេះ គឺជាប្រធានបទដ៏ត្រឹមត្រូវមួយព្រោះថានេះគឺជាអ្វីដែលយើងធ្វើដើម្បីជួយដល់មនុស្សស្លូតត្រង់ជាពិសេសពលករដែលកំពុងតែមានចលនាកំពុងតែមានលំហូរទៅតាមតំបន់អាស៊ានហើយតែងតែមានជនខិលខូចឬឧក្រិដ្ឋជនខិលខូច ឆ្លៀត បន្លំកេងប្រវ័ញ្ចលើជូនសុទ្ធស្លូតត្រង់ទាំងនេះ។ តាមរយៈវេទិកានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានផ្តោតក្តីសង្ឃឹមខ្លាំងថា ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងអស់ជាពិសេស រវាងព្រះរាជអាជ្ញា រដ្ឋអាជ្ញា នៃប្រទេសអាស៊ាន-ចិន នឹងមានការពង្រឹងកាន់តែខ្លាំងក្លា រឹងមាំថែមទៀតដើម្បីជាផលប្រយោជន៍ ក្នុងការទប់ស្កាត់ អំពើឧក្រិដ្ឋកម្មឆ្លងដែនផងក៏ដូចជាអំពើឧក្រិដ្ឋកម្មទាំងឡាយដែលមានទៅលើប្រជាពលរដ្ឋស្លូតត្រង់នៅក្នុងតំបន់អាស៊ាន-ចិនផងដែរ។

Image may contain: 4 people, people smiling, people standing and suitImage may contain: 2 people, people sitting and indoorImage may contain: 2 people, people sitting, people playing musical instruments, suit and indoorImage may contain: 5 people, people sittingImage may contain: 5 people, people smiling, people standing and suitImage may contain: 6 people, people standing and suitImage may contain: 6 people, people standing and suitImage may contain: 5 people, people standing and suitImage may contain: 5 people, people standing and suitImage may contain: 5 people, people standing and suit

អត្ថបទ​ពាក់ព័ន្ធ៖

សម្តេចតេជោ ហ៊ុន សែន សូមអធ្យាស្...
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន...
ប្រសាសន៍ដ៏មានន័យរបស់ សម្តេចតេជ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកស...