Image

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា

​​នៅព្រឹកថ្ងៃទី០៣​ វិច្ឆិកា​ ឆ្នាំ២០១៩​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ បានអញ្ជេីញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ដែលពបានប្រារព្វពិធីបើកជាផ្លូវការហើយ នៅមជ្ឈមណ្ឌលពិពណ៌ និងសន្និបាតអ៊ីមផែក ជាយរាជធានី​បាង​កក ក្នុងខេត្តនុន​ថាក់បូរី ព្រះរាជាណាចក្រថៃ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា​ នេះ​គឺមានការយាង​ និងអញ្ជេីញចូលរួមពីសំណាក់​ ព្រះចៅស៊ុលតង់ សម្តេច ឯកឧត្តម លោកជំទាវ ប្រមុខ​រដ្ឋ-ប្រមុខ​រដ្ឋា​ភិ​បាលនៃប្រទេសអាស៊ាន និងលោកជំទាវ រួមទាំង​ឯកឧត្តមអគ្គលេខាធិការ​អាស៊ាន ដែលត្រូវបាន​ទទួល​នូវការស្វាគមន៍​យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីនៃព្រះរា​ជាណាចក្រថៃ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន​លើក​ទី៣៥ និងលោកជំទាវ។

​​នៅក្នុងពិធីបើកកិច្ចកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា របស់​អាស៊ាន រួមទាំងឥស្សរជនឆ្នើមអាស៊ាន និងគណ:ប្រតិភូចូលរួមទាំងអស់ បានអញ្ជើញគោរពភ្លេងជាតិអាស៊ាននៅមុនការអញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធនានា។

ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានមេដឹកនាំនិងប្រតិភូនៃបណ្ដាប្រទេសទាំងអស់ដែលបានមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នេះ​ ឯកឧត្តមបានគូសបញ្ជាក់ថានៅពេលពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ឯកឧត្តមបានលើកឡើងអំពីភ្លេងអាស៊ាន អាស៊ានវ៉េ ដើម្បីឲ្យទាំងអស់គ្នា ពិនិត្យឡើងវិញនូវសេចក្តីក្លាហាន ដើម្បីបង្កើតសហគមន៍អាស៊ានដែលមានប្រជាជនមានចំណូលដែលមិនបោះបង់ចោលអ្នកណាម្នាក់ហើយឆ្ពោះទៅអនាគតព្រមគ្នាគឺរួមចិត្តជាមួយគ្នាដើម្បីបោះជំហានទៅមុខប្រកបដោយនិរន្តរភាពហើយនៅពេលនោះគឺយើងបង្កើតបានលទ្ធផលជាច្រើនតាមចក្ខុវិស័យអាស៊ានដើម្បីនិរន្តភាព។

បច្ចុប្បន្នអាស៊ាន និងពិភពលោកកំពុងតែប្រឈមនឹងបញ្ហានិងភាពមិនច្បាស់លាស់ជាច្រើនមិនថាផ្នែកសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះដែលឆ្នាំនេះហាក់ដូចជាមានការលូតលាស់តិចតួចហើយការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទាំងកម្រិតពិភពលោកនិងតំបន់ក៏បានបង្ហាញឲ្យឃើញពីជំលោះរវាងបណ្ដាប្រទេសផ្សេងៗទាំងភេរវកម្មឆ្លងដែនបច្ចេកវិទ្យា អភិវឌ្ឍយ៉ាងលឿនការផ្លាស់ប្តូរធាតុអាកាសរួមទាំងបញ្ហាសំរាមទៅក្នុងសមុទ្រត្រូវទាមទារឲ្យពួកយើងរួមដៃគ្នាយ៉ាងជិតស្និទ្ធដោះស្រាយធ្វើឲ្យតំបន់របស់យើងដែលគ្របដណ្តប់ដោយប៉ាស៊ីហ្វីចនិងឥណ្ឌាត្រូវតែសម្រេចឲ្យបាននូវការប្រឈមទាំងនេះ។

មិត្តភាពរបស់អាស៊ានជាមួយនឹងសហគមន៍អន្តរជាតិក្នុងការរួមចិត្តគ្នាបន្តស្នាដៃរបស់អាស៊ានដែលបង្កើតបានក្នុងកិច្ចប្រជុំកំពូលកន្លងមកអាស៊ានមិនធ្វើសត្រូវជាមួយនឹងអ្នកណាដែលកើតឡើងក្នុងតំបន់និងពិភពលោកហើយនឹងធ្វើឲ្យមាននិរន្តភាពគ្រប់ទិដ្ឋភាពទាំងអស់ក្នុងវិស័យផ្សេងៗការបង្កើតឲ្យមានបរិស្ថានល្អជីវភាពសន្តិភាពទន្ទឹមជាមួយនឹងការពង្រឹងផ្នែកសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយនិរន្តភាព។

ពេលនេះពួកយើងនឹងជំរុញឲ្យមានស្ថិរភាពបង្កើតបាននូវជំនឿទុកចិត្តគ្នាទៅវិញទៅមកគឺការគោរពគ្នាទៅវិញទៅមក ការជឿជាក់គ្នាទៅវិញទៅមក និងការស្វែងរកផលប្រយោជន៍រួមគ្នា។ក្រៅពីនេះយើងត្រូវគោរពច្បាប់បទដ្ឋានផ្សេងៗដែលមានស្រាប់ ដូចជាសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនានាយកមកប្រើក្នុងបរិបទដ៏ទូលំទូលាយនៅក្នុងអាស៊ានដើម្បីឆ្លុះបញ្ចាំងឲ្យឃើញការអនុវត្តនូវគោលការណ៍ស្ថាប័នរឹងមាំដែលមានប្រជាជនជាស្នូល រួមជាមួយនឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូនឹងសម្រេចអោយបានCOCស្ដីពីសមុទ្រចិនខាងត្បូងក៏ដូចជាទំនាក់ទំនងរវាងអាស៊ាននិងសហរដ្ឋអាមេរិកជាដើម។ ការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងអាស៊ីសំដៅទាក់ទាញការវិនិយោគសេដ្ឋកិច្ច ពាណិជ្ជកម្ម ទាំងទ្វេភាគី ពហុភាគី ដើម្បីពង្រឹងអាស៊ាននៅពេល អនាគតដែលទាំងអស់នេះគឺឆ្ពោះទៅរកការតភ្ជាប់រវាងអាស៊ានដោយការបង្កើតតាមរយៈយុទ្ធសាស្ត្រផ្សេងៗទាំងក្នុងតំបន់និងក្រៅតំបន់ ការតភ្ជាប់ផ្លូវគមនាគមន៍សម្រាប់ប្រជាជន ទាំងផ្នែកហិរញ្ញវត្ថុ​ឌីជីថលនិងនវានុវត្តន៍ផ្សេងៗ។

អាស៊ានចាំបាច់ត្រូវតែមានផែនការដើម្បីសម្រេចសេដ្ឋកិច្ចប្រកបដោយភាពរឹងមាំដែលមានការចូលរួមពីគ្រប់ភាគីដោយគ្មានការបោះចោលអ្នកណាម្នាក់ឡើយនៅថ្ងៃក្រោយ។ ការអភិវឌ្ឍន៍ធនធានមនុស្សនិងការថែរក្សាបរិស្ថានជាពិសេសដោះស្រាយសំរាមក្នុងសមុទ្រ បញ្ហាផ្សែងពុលអាកាសដែលកំពុងគ្របដណ្តប់ បញ្ហានៃការនេសាទសមុទ្រក្នុងតំបន់ប្រកបដោយនិរន្តរភាពដែលទាំងអស់នេះត្រូវពឹងផ្អែកលើកិច្ចសហប្រតិបត្តិការរបស់អាស៊ាននិងបណ្តាប្រទេសជាមិត្ត។

ឆ្នាំកន្លងមកយើងសម្រេចបានស្នាដៃជាច្រើនហើយឆ្នាំនេះអាស៊ាននឹងបើកមជ្ឈមណ្ឌល៨ក្នុងចំណោមមជ្ឈមណ្ឌល៧ នោះ ទី១មជ្ឈមណ្ឌលអាស៊ានសម្រាប់មនុស្សចាស់ជរា និងមជ្ឈមណ្ឌលអាស៊ានសម្រាប់ការសិក្សានិងការពិភាក្សាអំពីការអភិវឌ្ឍប្រកបដោយនិរន្តរភាពប្រយោជន៍របស់មនុស្សគ្រប់គ្នានៅក្នុងតំបន់និងសម្រាប់កូនចៅរបស់ពួកយើងតទៅអនាគត។

​​នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ព្រះ​ចៅ​ស៊ុលតង់ សម្តេច ឯកឧត្តម លោកជំទាវ ប្រមុខ​រដ្ឋ-ប្រមុខ​រដ្ឋា​ភិ​បាលនៃប្រទេសអាស៊ាន រួមទាំង​ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអញ្ជើញជូនពានរង្វាន់ដល់ឥស្សរជនឆ្នើមអាស៊ាន ដែលបានចូលរួមចំណែកយ៉ាងសកម្មដល់ដំណើរការរបស់អាស៊ាន ក្នុងរយ:ពេលកន្លងមក៕

Image may contain: 2 people, people smilingImage may contain: 1 person, standing and textImage may contain: 6 people, people smiling, people standing and textImage may contain: 11 people, people standing, suit and weddingImage may contain: 3 people, people smiling, people standing, suit and weddingNo photo description available.Image may contain: 7 people, people smiling, people standing and textImage may contain: 7 people, people smiling, people standing and text

អត្ថបទ​ពាក់ព័ន្ធ៖

សម្ដេចតេជោ​ហ៊ុន​ សែន​ អញ្ជេីញ​...
សម្ដេច​តេជោ​ ហ៊ុន​ សែន​ អញ្ជេី...
សម្ដេចតេជោ​ ហ៊ុន​ សែន​ អញ្ជេីញ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹ...