Image

ឯកឧត្តមអភិបាលខេត្តតាកែវ ចុះពិនិត្យផ្ទាល់ និងដោះស្រាយទំនាស់ពលរដ្ឋ ១២គ្រួសារ ក្នុងអាងទំនប់ទឹកជំរុំ នៅឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស

តាកែវ÷ នៅព្រឹកថ្ងៃពុធ ៣ កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹង​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោក ម៉ឹង វុធី អភិបាលរងខេត្ត លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្ត រួមជាមួយមន្រ្តីជំនាញ បានចុះពិនិត្យផ្ទាល់ និងដោះស្រាយទំនាស់​របស់​បង​ប្អូនប្រជាពលរដ្ឋចំនួន ១២ គ្រួសារ ក្នុងអាងទំនប់ទឹកជំរុំ ស្ថិតនៅឃុំព្រៃផ្ដៅ ស្រុក​ព្រៃ​កប្បាស ខេត្តតាកែវ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ របស់អាជ្ញាធរមូលដ្ឋានបានលើកឡើងពី ស្ថាន​ភាព​ដីទំនាស់ ១២គ្រួសារ និងពិនិត្យមើលស្ថានភាពជាក់ស្ដែង ទីតាំងអាងទំនប់ទឹកជំរុំ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ចំពោះការចុះម​ក​ពិនិត្យ​ជាក់​ស្ដែង នាពេលនេះ គឺដើម្បីបានដឹង និងមានដំណោះស្រាយណាមួយ ប្រកបដោយសន្តិវិធី តាមរយះគោល នយោបាយនយោបាយឈ្នះឈ្នះ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ ដីដែលពលរដ្ឋមានទំនាស់នោះ គឺជាដីដែលជាកម្មសិទ្ធរបស់រដ្ឋ ក្រោមការគ្រប់គ្រងរបស់ ក្រសួងធនធាន ទឹក និងឧតុនិយម ព្រោះដីដែលពលរដ្ឋកំពុងតែអាស្រ័យផល​នេះ ជាដី​ក្នុង​អាង​ទំនប់ទឹករបស់ក្រសួងធនធានទឹក ៕

Image may contain: 5 people, people sitting, people standing, hat and outdoorImage may contain: 7 people, people sittingImage may contain: 3 people, people sitting and indoorImage may contain: 6 people, people sittingImage may contain: sky, grass, tree, plant, cloud, outdoor and natureImage may contain: 13 people, people smiling, people standing and outdoorImage may contain: 3 people, people sitting

អត្ថបទ​ពាក់ព័ន្ធ៖

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន...
ឯកឧត្តម ហ៊ុន​ ម៉ាណែត​បានចូជំនួ...
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្...
ប្រធានាធិបតីហុងគ្រី និងភរិយា អ...
កម្ពុជាសូមស្វាគមន៍ដំណើរបំពេញទស...