Image

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញផ្ដល់កិត្តិយសប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស (A) ប្រចាំឆ្នាំ ២០១៩

នៅព្រឹកថ្ងៃទី ៧ តុលា ២០១៩ បន្ទាប់ពីពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូមកពីសាលារដ្ឋ និងសាលាឯកជន មន្រ្តីក្រសួងអប់រំ អាជ្ញាធរខេត្ត និងក្មួយៗ ចៅៗសិស្សានុសិស្សដែលបានប្រឡងជាប់ទទួលបាននិទ្ទេស (A) ចំនួន៤៤៣ នាក់រួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសប្រគល់រង្វាន់លើកទឹកចិត្តដោយផ្ទាល់ដល់ក្មួយៗនិងចៅៗក្នុង១ខេត្តចែកផ្ទាល់បាន៧នាក់ នៅក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែងបំផុត។ ដោយសារចំនួនអ្នកទទួលច្រើនពេក សម្តេចតេជោ បានសុំការយោគយល់ និងអធ្យាស្រ័យពីក្មួយៗដែលមិនបានថតរូបអនុស្សាវរីយ៍បានគ្រប់គ្នា។

ចំពោះរង្វាន់លើកទឹកចិត្តដល់កូនក្មួយនិងចៅៗដែលទទួលបាននិទ្ទេស (A) ទាំង៤៤៣នាក់ គឺក្នុងម្នាក់ៗទទួលបានថវិកា ២លានរៀល, សៀវភៅអប់រំទូន្មាន២ក្បាល (សៀវភៅ ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង) , iPad ម្នាក់មួយគ្រឿង ដែលជាអំណោយរបស់ក្រុម ហ៊ុន ជីប ម៉ុង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ ១៥១៤ ដែលបានស្រាវជ្រាវយក ពីប្រទេសហូឡង់មកវិញ) ចំនួន១ និងប្រាក់កាក់មាស ដែលជាព្រះរាជអំណោយរបស់ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងម្នាក់ទទួលបាន១ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកទឹកចិត្តក្មួយៗ និងចៅៗទាំងអស់អោយខិតខំប្រឹងប្រែងរៀនសូត្របន្តទៀត ដើម្បីសម្រេចបំណង និងទទួលជោគជ័យសម្រាប់អនាគតចៅៗទាំងអស់គ្នា៕

Image may contain: 5 people, people smiling, people standingImage may contain: 4 people, people standingImage may contain: 3 people, people smiling, people standing and textImage may contain: 4 people, people standingImage may contain: 6 people, people standingImage may contain: 3 people, people standingImage may contain: 3 people, people standingImage may contain: 2 people, people smiling, people standing

អត្ថបទ​ពាក់ព័ន្ធ៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកន...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកន...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសា...