Image

សម្តេចតេជោ​ ហ៊ុន សែន អញ្ជេីញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ចំនួន៤៤៣នាក់

នៅព្រឹកថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់ក្មួយៗ ចៅៗ សិស្សានុសិស្សដែល បានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ដែលទទួលបាននិទ្ទេស(A)ចំនួន ៤៤៣នាក់ ដែលពិធីនេះបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ឆ្នាំនេះគឺជាឆ្នាំទី៦​ហេីយ​ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី​ បានផ្តល់កិត្តិយសជូនសិស្សជាប់និទ្ទេស​ A បានចូលជួបសំណេះសំណាលដោយផ្ទាល់។ ការផ្តល់ឱកាសឱ្យសិស្សនិទ្ទេស​ A ចូលជួបសំណេះសំណាលដោយផ្ទាល់នេះ​ គឺជាការផ្តល់តម្លៃ​ និងលេីកទឹកចិត្តដ៏ឧត្តុង្គឧត្តមមួយពីសំណាក់ប្រមុខរាជរដ្ឋាភិបាលសម្រាប់អ្នកសិក្សា ជាពិសេសក្មួយៗ ចៅៗ សិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ។

គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងផ្សាយ(Live)ពិធីនេះនៅម៉ោង៨:០០នាទីព្រឹក ពី វិមានសន្តិភាព៕

Image may contain: 2 peopleImage may contain: 3 peopleImage may contain: 1 person, crowd and indoorImage may contain: one or more peopleImage may contain: 7 people, people smiling, people sittingImage may contain: 13 people, people smiling, people standing and suit

អត្ថបទ​ពាក់ព័ន្ធ៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកន...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកន...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសា...