Image

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងសន្និសីទ​ និងពិធីចុះហត្ថលេខាជាផ្លូវការសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា និងវៀតណាម

នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹង​ ឯកឧត្តមង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញចូលរួមនៅក្នុងសន្និសីទ និងពិធីចុះហត្ថលេខាជាផ្លូវការសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សំខាន់ៗក្នុងពិធីនេះថា នេះជាឯកសារប្រវត្តិសាស្ត្រមួយទៀតនៃប្រទេសទាំងពីរ ក្នុងដំណោះស្រាយព្រំដែន​រវាងប្រទេសយើងទាំងពីរ។ ការខិតខំរបស់ ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម និងសម្តេច រួមជាមួយនឹងគណៈកម្មការចម្រុះព្រំដែន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃ​ប្រទេស​យើង​ទាំងពីរ​ក្នុងអំឡុងពេល ១៤ ឆ្នាំកន្លងមក បន្ទាប់ពីការចុះហត្ថលេខា លើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រហូតមកដល់ពេលនេះ យើងបានសម្រេចលទ្ធផលប្រមាណជា ៨៤% នៅសល់តែ ១៦%ទៀត នឹងខិតខំបន្ត​ដោះស្រាយបញ្ចប់នាពេលខាងមុខ។

សម្តេចតេជោ សូមកោតសរសើរចំពោះវីរភាព ការពុះពារ តស៊ូ និងលះបង់ខ្ពស់របស់ក្រុមបច្ចេកទេសចម្រុះព្រំដែន និងអាជ្ញាធរដែនដីដែលនៅជាប់ព្រំដែន កម្ពុជា-វៀតណាម បញ្ជាការដ្ឋានវិស្វកម្ម រួមជាមួយនឹងថ្នាក់ដឹកនាំគណៈកម្មការចម្រុះព្រំដែននៃប្រទេសយើងទាំង​ពីរដែលខិតខំបំពេញបានការងារជាប្រវត្តិសាស្ត្រនេះ ដោយជោគជ័យ។
សមិទ្ធផលផ្លែផ្កាដ៏ធំធេងដែលប្រទេសយើងទាំងពីរសម្រេចបាននេះ កើតចេញមកដោយកសារស្វះស្វែង​រកដំណោះស្រាយរួមប្រកប​ដោយភាតរភាព និងការយោគយល់គ្នាទៅវិញទៅមក ក្នុងភាពជាបងប្អូន ជាមិត្តភាព​រាប់សិបឆ្នាំ​កន្លងមកហើយ។

សម្តេចបន្តថា ប្រសិនបើយើងមិនប្រឹងប្រែងបញ្ចប់បញ្ហាព្រំដែននេះទេ ប្រទេសយើងទាំង​ពីរ​នៅ​តែកើត​មានទំនាស់ព្រំដែនមិនដាច់ស្រេចរាប់ជំនាន់តទៅមុខទៀត ងាយក្លាយជាកម្មវត្ថុប្រជែងផ្នែក​នយោបាយ​ទៀតផង ហើយភាពសុខសាន្ត និងការអភិវឌ្ឍនៅតាមព្រំដែននឹងអាចមិនកើតមានទេ។ ជាការចាំបាច់​ ដែលប្រទេសយើងទាំងពីរត្រូវសហប្រតិបត្តិការស្អិតរមួត រវាងថ្នាក់ដឹកនាំកំពូលទាំងពីរ ដែលជាការរួមចំណែកដ៏​ធំធេង មិនត្រឹមតែលើការងារព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែបានជួយបង្កើត និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ជួយលើក​កម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការប្រែក្លាយតំបន់ព្រំដែនដែលធ្លាប់តែជាទីលានប្រយុទ្ធ ចំការមីន​ឲ្យទៅជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងភាពសុខសាន្តរបស់​ប្រជាពលរដ្ឋ​នៃប្រទេសយើងទាំងពីរ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចពិតជាមានមោទនភាព ដោយយើងទម្លុះនូវការលំបាក និងស្ទើរតែបញ្ជប់​ទាំងស្រុងព្រំដែនគោករវាងប្រទេសយើងទាំងពីរ ដែលសម្រេចបានលទ្ធផលគូរឲ្យមោទនភាព ទាំងការងារនៅលើ​ដីជាក់ស្តែង និងការចងក្រងឯកសារច្បាប់ជាប្រវត្តសាស្ត្របានដោយហ្មត់ចត់ប្រកបដោយគុណតម្លៃខ្ពស់។

សម្តេចសូមប្រកាសជាឱឡារិកថា ដំណោះស្រាយបន្តនៅតំបន់ដែលមិនទាន់បានខណ្ឌសីមា និងបោះបង្គោលព្រំដែន និងតំបន់ដែលមិនទាន់ឯកភាពគ្នាលើខ្សែព្រំដែន រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរដាច់​ខាត​ក្នង​ការកសាងព្រំដែនកម្ពុជា-វៀតណាម ឈរលើមូលដ្ឋានច្បាប់ជាតិ និងច្បាប់អន្តរជាតិ និងការអនុវត្តជា​អន្តរជាតិ ស្តីពីការទទួលស្គាល់គោលការណ៍មិនកែប្រែដែលអាណានិគមបានបន្សល់ទុកឲ្យ សម្រាប់ធ្វើជាមូលដ្ឋាន​រឹងមាំនាំមុខបន្តទៀត ដើម្បីដោះស្រាយបញ្ចប់បញ្ហាព្រំដែនរបស់ប្រទេសទាំងពីរ។ រាជរដ្ឋាភិបាលកម្ពុជានឹងប្រែ​ក្លាយ​ខ្សែព្រំដែនកម្ពុជា-វៀតណាម ក៏ដូចជាព្រំដែនកម្ពុជាជាមួយឡាវ និងថៃ ឲ្យទៅជាព្រំដែនអន្តរជាតិពិតប្រាកដ ដើម្បីបញ្ចប់នូវបាតុភាពព្រំដែន រួមគ្នាប្រែក្លាយតំបន់ព្រំដែនឲ្យទៅជាតំបន់គ្មានការភ័យខ្លាច ទៅជាតំបន់ដែលមាន​ជីវភាពធូរធារ និងជាតំបន់មានការអភិវឌ្ឍសុខដុមនីយកម្ម រុងរឿងតរៀងទៅ។

កិច្ចការនេះ យើងបាននិងកំពុងអនុវត្តជាបន្តបន្ទាប់ ក្នងនោះមានការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍ ការបង្កើតទីផ្សារ និងតំបន់ផលិតកម្ម ដើម្បីឈានទៅដល់ការបន្តអភិវឌ្ឍរួមគ្នា​នៅ​តាម​បណ្តោយព្រំដែន ដែលទីបំផុតប្រជាជនយើងទាំងពីរនឹងទទួលបាននូផលប្រយោជន៍ពីការអភិវឌ្ឍន៏ទាំង​អស់នេះ។ សម្តេចតេជោ ក៏សូមអំពាវនាវដល់អាជ្ញាធរដែនដី ក៏ដូចជាប្រជាពលរដ្ឋនៃប្រទេសទាំងពីរ សូមចូលរួមជាមួយគ្នាថែករក្សាបង្គផលព្រំដែនឲ្យបានស្ថិតស្ថេរគង់វង្ស និងរួមគ្នាប្រែក្លាយតំបន់ព្រំដែនឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍជានិច្ចនិរន្តរ៍​ដើម្បីភាពសុខសាន្តរបស់ប្រជាជន និងប្រទេសទាំងពីរតរៀងទៅ៕

Image may contain: 22 people, people smiling, people standingImage may contain: 12 peopleImage may contain: 1 person, standing, flower and suitImage may contain: 1 person, standing and suitImage may contain: 17 people, people standing and indoorImage may contain: 4 people, people smiling, people standing and weddingImage may contain: 15 people, people sittingImage may contain: 12 people, people standing and indoorImage may contain: 12 people, people standing, suit, wedding and indoorImage may contain: one or more people, people standing and indoorImage may contain: 16 people, people standing and suit

អត្ថបទ​ពាក់ព័ន្ធ៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកន...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកន...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសា...