Image

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ លេខាធិការមជ្ឈឹមបក្ស និងជាប្រធានខុទ្ទកាល័យមជ្ឈិមបក្សកុម្មុយនីសវៀតណាម

នៅវិមានសន្តិភាព នាព្រឹកថ្ងៃច័ន្ទ ៤រោច ខែស្រាព ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ង្វៀន វ៉ាន់ណេន លេខាធិការមជ្ឈឹមបក្ស និងជាប្រធានខុទ្ទកាល័យមជ្ឈិមបក្សកុម្មុយនីសវៀតណាម។

ក្នុងជំនួបនេះ អ្វីដែលសំខាន់គឺក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងវៀតណាម ព្រមបានផ្លាស់ប្ដូរមតិជុំវិញអំពីសភាពការណ៍នៅប្រទេសវៀតណាម និងក្នុងប្រទេសកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តមលេខាមជ្ឈិមបក្ស បានមានប្រសាសន៍ថាគាត់ពិតជារីករាយដែលបានឃើញពីការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងរយៈពេលចុងក្រោយនេះ។ ហើយឯកឧត្តមពិតជារីករាយនូវអ្វីដែលកម្ពុជាទទួលបាន ហើយឯកឧត្តម នឹងបន្តការពង្រឹងទំនាក់ទំនងក្នុងន័យបន្តរក្សាស្ថិរភាព សន្តិភាព និងការអភិវឌ្ឍន៍ ហើយជាពិសេសទៀតគឺការអភិវឌ្ឍព្រំប្រទល់នៃប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្តេចតេជោបានមានប្រសាសន៍អំពីទំនាក់ទំនងនៃប្រទេសទាំងពីរមិនត្រឹមតែវិស័យការទូតប៉ុណ្ណោះទេ គឺគ្រប់វិស័យទាំងអស់។ សម្ដេចក៏បានមានប្រសាសន៍អំពីស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាគឺស្ថិតនៅក្នុងភាពរឹងមាំគឺក្នុងរយៈពេលប៉ុន្មានឆ្នាំនេះគឺស្ថិតនៅក្នុងរង្វង់ ៧%ហើយសម្តេចតេជោក៏បានមានប្រសាសន៍ពីការធ្វើកំណែទម្រង់រយៈពេលនេះ និងរយៈពេលទៅមុខ ហើយកម្ពុជានឹងខិតខំធ្វើយ៉ាងណាពង្រីកទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសលើទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរនេះ ដែលមានប្រមាណជាង៥ ពាន់លានដុល្លារនេះ និងខិតខំធ្វើយ៉ាងណាធ្វើការរួមគ្នាបន្តទៀត ជាពិសេសការខិតខំដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងផងដែរ៕

Image may contain: 3 peopleImage may contain: 4 people, indoorImage may contain: people sitting, table and indoorImage may contain: people sitting and indoorImage may contain: 1 person, standing, suit and indoorImage may contain: 2 people, people standing and suitImage may contain: 1 person, standing, suit and indoorImage may contain: 1 person, standing, suit and indoorImage may contain: 2 people, people smiling, people standing and suit

អត្ថបទ​ពាក់ព័ន្ធ៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបអ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀចំ...
សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបប...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួល...