Image

ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប បានដឹកនាំកិច្ចប្រជុំរៀបចំយន្តការសម្របសម្រួលការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ

ព្រឹកថ្ងៃទី១៧ សីហា ឆ្នាំ២០១៩ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកែប និងឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប បានដឹកនាំកិច្ចប្រជុំរៀបចំយន្តការសម្របសម្រួលការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨-២០១៩ នាសម័យប្រឡងថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពគ្រប់មណ្ឌលប្រឡង ។ 
ក្នុងកិច្ចប្រជុំនេះបានដាក់ចេញនូវផែនការសំខាន់ៗ និងបានចាត់តាំងកំលាំងទទួលខុសត្រូវ គ្រប់ផ្នែក ទាំងការការពារសន្តិសុខសណ្តាប់ធ្នាប់ ការត្រៀមបង្ការសង្រ្គោះបន្ទាន់ ការរក្សាសុវត្ថិភាពវិញ្ញាសារ គណៈមេប្រយោគ បេក្ខជន និងការបង្ការសកម្មភាពមិនប្រក្រតីជាដើម។
ឯកឧត្តមប្រធានអង្គប្រជុំបានណែនាំ ដល់កំលាំងដែលបានចាត់ចែងរួច បង្កើនស្មារតីយកចិត្តទុកដាក់ អនុវត្តតួនាទីរបស់ខ្លួនអោយបានម៉ត់ចត់ ដើម្បីអោយដំណើរការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះទទួលបានជោគជ័យតាមការណែនាំរបស់ថ្នាក់ជាតិ។

Image may contain: 3 peopleImage may contain: 1 person, sitting, flower and natureImage may contain: 5 people, people sittingImage may contain: 3 people, people smiling, people sitting and people standingImage may contain: 6 people, people sitting and indoorImage may contain: 4 people, people sittingImage may contain: 7 people, people sitting and indoorImage may contain: 5 people, people sittingImage may contain: 10 people, people smiling, people sitting

អត្ថបទ​ពាក់ព័ន្ធ៖

លោកនាយករដ្ឋមន្រ្តីឡាវ ថងលូន ស៊...
កម្ពុជាសូមស្វាគមន៍ ឯកឧត្តម ថងល...
នៅព្រឹកថ្ងៃ០៧ ខែកញ្ញា ២០១៩ឯកឧត...
ឯកឧត្ដម​ ប្រាក់ សុខុន បានមកដល់...
ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ...