Image

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: អញ្ជើញជាអធិបតីក្នុងកម្មវិធីចុះត្រួតពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅឃុំ គគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

នាព្រឹកថ្ងៃអាទិត្យ​ ៣រោច​ ខែស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.​ ២៥៦៣​ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកម្មវិធីចុះត្រួតពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ឃុំគគីសោម ឃុំពពែត ឃុំព្រៃតាអី ឃុំសំបួរ ឃុំត្រពាំងថ្កោល និងឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង សរុបចំនួន​ ៨,៧៨៩នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅសាលាបឋមសិក្សាគគីសោម ស្ថិតក្នុងភូមិសង្គម ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ការងារចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាសកម្មភាពរបស់ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តរបស់ ឯកឧត្ដម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា។

ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្ដម ហ៊ុន ម៉ានី សុទ្ធសឹងតែជាវេជ្ជបណ្ឌិត មកពីក្នុង និងក្រៅប្រទេសដែលកំពុងបម្រើការនៅមន្ទីរពេទ្យរដ្ឋ និងឯកជនដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។

Image may contain: 20 people, crowdImage may contain: one or more peopleImage may contain: 12 people, people smiling, people sitting and indoorImage may contain: 6 people, crowdImage may contain: 6 people, people smiling, people standingImage may contain: 6 people, people sitting

អត្ថបទ​ពាក់ព័ន្ធ៖

លោកនាយករដ្ឋមន្រ្តីឡាវ ថងលូន ស៊...
កម្ពុជាសូមស្វាគមន៍ ឯកឧត្តម ថងល...
នៅព្រឹកថ្ងៃ០៧ ខែកញ្ញា ២០១៩ឯកឧត...
ឯកឧត្ដម​ ប្រាក់ សុខុន បានមកដល់...
ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ...