Image

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ (ពេញអង្គ)នៅទីក្រុងបាងកក ប្រទេសថៃ

នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ (ពេញអង្គ) នៅទីក្រុងបាងកក ប្រទេសថៃ ដែលក្នុងកិច្ចប្រជុំនោះ មានការចូលរួមពីថ្នាក់ដឹកនាំអាស៊ានទាំង១០ប្រទេស និងប្រទេសពាក់ព័ន្ធជាច្រើនទៀត។

ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នោះ ថ្នាក់ដឹកនាំអាស៊ានបានផ្តោតដោយយកចិត្តទុកដាក់ទៅលើបញ្ហាស្នូលរបស់អាស៊ាន ការពង្រឹងកសាងសមត្ថភាពរបស់អាស៊ាន ជាពិសេសការចូលរួមកាត់បន្ថយគម្លាតនៃការអភិវឌ្ឍអាស៊ានក្នុងការពង្រឹងនៃការធ្វើពាណិជ្ជកម្មផ្ទៃក្នុងអាស៊ាន ដើម្បីធ្វើយ៉ាងណាជំរុញឲ្យអាស៊ានឆ្លើយតបទៅនឹងការប្រឈមនៃគ្រោះមហន្តរាយដោយការប្រែប្រួលអាកាសធាតុ ជាពិសេសពាក់ព័ន្ធទៅនឹងការគ្រប់គ្រងនៃសំរាមដែលបច្ចុប្បន្ននេះកំពុងតែរាតត្បាតនៅនៅតាមឆ្នេរកោះនៃប្រទេសសមាជិកអាស៊ាន។

ប្រមុខរដ្ឋាភិបាលអាស៊ានបានផ្លាស់ប្ដូរមតិយោបល់ពិភាក្សាលើបញ្ហាប្រឈមលើការគ្រប់គ្រងបញ្ហាប្រែប្រួលអាកាសធាតុ ហើយប្រមុខរដ្ឋាភិបាលអាស៊ានក៏បានជំរុញធ្វើយ៉ាងអោយអាស៊ានដើរតួនាទីសំខាន់ក្នុងយន្តការសាមគ្គីភាព ការតភ្ជាប់អាស៊ាន ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យអាស៊ាននេះ ឆ្លើយតបនឹងអ្វីដែលអាស៊ានកំពុងតែកសាងសហគមន៍នេះ។ លើសពីនេះទៀត ក្នុងកិច្ចប្រជុំនេះមេដឹកនាំអាស៊ានក៏បានជំរុញធ្វើយ៉ាងណាឲ្យអាស៊ានបន្តនូវភាពខ្លាំងរបស់ខ្លួន ហើយក៏បានឯកភាពទៅលើប្រធានបទដែលដាក់ចេញដោយប្រធានអាស៊ាននេះ។

ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤នេះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានស្នើដល់អង្គប្រជុំអាស៊ានជាពិសេសប្រមុខរដ្ឋាភិបាលអាស៊ានឲ្យជំរុញការធ្វើពាណិជ្ជកម្មបន្ថែមទៀតនៅក្នុងតំបន់អាស៊ាន ដើម្បីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់អាស៊ានទាំងមូល។ សម្ដេចតេជោក៏បានបន្តថា ដោយសារឆ្នាំនេះគឺជាខួប២០ឆ្នាំដែលកម្ពុជាចូលជាសមាជិកអាស៊ាន ហើយកន្លងមកនេះ កម្ពុជាក៏បានគោរពទៅតាមគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួនក្នុងការចូលរួមជាសមាជិកអាស៊ាននេះ ពិសេសការចូលរួមថែរក្សាសន្តិសុខ ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព ជាពិសេសពាក់ព័ន្ធទៅនឹងមជ្ឈមណ្ឌលកម្ចាត់មីនតំបន់អាស៊ានដែលអណត្តិនេះនឹងមានទីតាំងនៅក្នុងប្រទេសកម្ពុជា ដែលមានការជួយពីបណ្ដាប្រទេសផ្សេងទៀត ហើយបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការឆ្លើយតបទៅនឹងចក្ខុវិស័យរបស់អាស៊ាន៕

Image may contain: 10 people, people sitting, wedding and indoorImage may contain: one or more people, crowd and indoorImage may contain: 10 people, people sitting and indoorImage may contain: 19 people, people sitting and indoor

អត្ថបទ​ពាក់ព័ន្ធ៖

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកន...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបព...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូ...